នគរបាលខេត្តកំពត បន្តដឹកទឹកយកទៅជូនប្រជាពលរដ្ឋដល់លំនៅឋាន ជាង១០០គ្រួសារ នៅស្រុកអង្គរជ័យ

ខេត្តកំពត: សមត្ថកិច្ចខេត្តកំពត នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ បានបន្តដឹកទឹកយកទៅផ្តល់ជូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ក្រោយពេលពួកគេបានដាច់ទឹកប្រើប្រាស់រួចមក ។

ស្នងការនគរបាលខេត្តកំពត បានប្រាប់ប្រភពព័ត៌មានថា នៅព្រឹកថ្ងៃអាទិត្យ កម្លាំងនគរបាល បានយករថយន្តពន្លត់អគ្គិភ័យ ដឹកទឹកយកទៅឲ្យប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន នៅទីនោះ ជាង១០០គ្រួសារ ហើយពួកគាត់បានយកធុង កាដុង មកដាក់ត្រង់ទឹកសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពេលទឹកស្រះ ទឹកស្ទឹង អណ្តូង មានការរីងស្ងួត ជាបណ្តើរៗទៅហើយ ។

ប្រជាពលរដ្ឋ សប្បាយចិត្តយ៉ាងខ្លាំង ហើយថ្លែងអំណរគុណយ៉ាងខ្លាំង ដល់កងកម្លាំងនគរបាលខេត្តកំពត ដែលបានជួយអន្តរាគមន៍ពួកគាត់ទាន់ពេលវេលា ៕

ee

66

33

Loading...

Leave a Reply

Your email address will not be published. Required fields are marked *