នគរបាលខេត្តព្រះសីហនុ បង្ហាញមុខជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័និងសកម្មភាពចាប់ជំរិតប្រដាប់ដោយអាវុធ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ធ្នូ២០១៧នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្សយ័ដែលជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័និងសកម្មភាពចាប់ជំរិតប្រដាប់ដោយអាវុធ ទៅលើជនរងគ្រោះជាជនជាតិចិនដូចគ្នាដោយទារប្រាក់ជាថ្នូរចំនួន៨០មុឺនដុល្លាអាមេរិក ដែលនគរបាលខេត្តព្រះសីហនុបង្ក្រាបនិងចាប់ខ្លួនបានពេលជនសង្សយ័កំពុងចាប់ជនរងគ្រោះកាលពីម៉ោងជិត៧យប់ថ្ងៃទី០៩ធ្នូ២០១៧នេះ នៅក្រុម១ភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តមានប្រសាសន៍ថា ជនសង្សយ័ទី១ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ ២៦ឆ្នាំ ។

២.ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ ។
៣.ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ ២៤ឆ្នាំ ។

វត្ថុតាងចាប់យកបានរួមមាន៖
១.កាំភ្លើងខ្លី ០១ដើម ម៉ាក BERITA STOM បង់ ០២ មានគ្រាប់ ១០គ្រាប់
២.កូនកាំប៊ិតមួយ
៣.ខ្សែសែរិត (ស៊ីល) ០២ដុំ
៤.ទូរស័ព្ទដៃ ០៦គ្រឿង ។
៥ រថយន្តលុចសីស RX300ចំនួន1គ្រឿង
ជនរងគ្រោះ ឈ្មោះ LI FUJIE ភេទប្រុស អាយុ ៤៧ឆ្នាំជនជាតិចិន ។
លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងនឹងបន្តនីតិវិធី បញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសនៅសាលាដំបូងខេត្តព្រះសីហនុ៕

 

Loading...