នគរបាលខេត្តស្ទឹងត្រែងគ្រោងនឹងបញ្ជូនបុរសសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធនឹងការប្រើបា្រស់អាវុធខុសច្បាប់ទៅតុលាការចាត់ការតាមច្បាប់

ខេត្តស្ទឹងត្រែង៖ បុរសសង្ស័យជាប់ជំពាក់ទៅនឹងការប្រើបា្រស់អាវុធ និងការប្រើបា្រស់ឧបករណ៍នេសាទត្រីខុសច្បាប់៤នាក់ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង គ្រោងនឹងបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តនៅថ្ងៃ២៦កក្កដាស្អែកនេះហើយ នៅបន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរស្វាយ សហការណ៍ជាមួយកម្លាំងអង្គការបរិស្ថាន ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃ២៥កក្កដាម្សិលមិញ នៅក្នុងដែនជម្រកព្រៃសហគមន៍ភូមិវ៉ឺនសៀន នៃចំណុចភ្នំតាកោ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនោះមក។

មន្ត្រីអង្គការបរិស្ថានបានឲ្យដឹងថា កម្លាំងរបស់អង្គការ បានសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ឃុំអូរស្វាយ ចុះធ្វើការឃាត់ខ្លួនបុរស៤នាក់ គ្រាដែលពួកគេបានដើរល្បាតនៅក្នុងព្រៃសហគមន៍ ហើយបានប្រទះឃើញក្រុមជនសង្ស័យ គ្រោងនឹងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនានានៅក្នុងដែនជម្រកព្រៃនោះ ហើយក៏បានធ្វើការឃាត់ខ្លួនមកសាកសួរ ។

មន្ត្រីអង្គការដដែលបានបន្តឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួចមក កម្លាំងសហការណ៍បង្ក្រាបបទល្មើស បានដកហូតបានអាវុធចំនួន៥ដើម ក្នុងនោះអាវុធAK47 ចំនួន៣ដើម អាវុធកែច្នៃ២ដើម ប្រដាប់ឆក់ត្រី២ អាគុយ១ និងគោយន្តកន្ត្រៃ ដែលជាមធ្យោបាយបំរើឲ្យការដឹកជញ្ជូនសម្ភារៈ ប្រព្រឹត្តបទល្មើសចំនួន១គ្រឿងទៀតផងដែរ។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំអូរស្វាយ បានបា្រប់ឲ្យដឹងថា ជនសង្ស័ទាំង៤នាក់ដែលបានឃាត់ខ្លួននោះ ១.ឈ្មោះឡេងណាត អាយុ៣០ឆ្នាំរស់នៅភូមិកោះកីឃុំកោះស្នែងស្រុកថាឡាបរិវ៉ាត់២.ឡុង ប៊ុនប៉ែង អាយុ២០ឆ្នាំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់៣.នៃ ផែង អាយុ៤៨ឆ្នាំ និង៤.លី សុខុមអាយុ២៣ឆ្នាំអ្នកទាំងពីររស់នៅភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រង។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្រោយការសាកសួរនោះរួចមក ជនសង្ស័បានផ្តល់ចម្លើយសារភាពថា ពួកគេមានគ្នា៧នាក់ កាន់អាវុធ៥ដើម ដើម្បីទុករកបរបាញ់សត្វព្រៃ ហើយក្នុងនោះអាវុធវែង១ដើម ពួកគេបានខ្ចីពីឈ្មោះ ហាន ជាមេប៉ុស្តិ៍នគរបាលកោះស្នែងនោះថែមទៀត ចំណែក ឧបករណ៍នេសាទត្រី ពួកគេប្រើបា្រស់ទុកឆក់ត្រីនៅក្នុងរដូវវស្សានេះ។ លោកថា ក្រោយការសាកសួរនោះរួច ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត ហើយនៅព្រឹកថ្ងៃ២៥កក្កដានេះ ក្រុមជនសង្ស័យទាំង៤នាក់ ត្រូវគេបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការជាបន្ត។

ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត លោកឧត្តមសេនីយ៍ត្រីហម ប៊ុនធែល បានបញ្ជាក់ថា បុរសសង្ស័យទាំង៤នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រើបា្រស់អាវុធ និងរក្សាទុកឧបករណ៍នេសាទត្រីខុសច្បាប់ នៅថ្ងៃ២៥កក្កដានេះ កំពុងស្ថិតក្រោមការសាកសួរ ហើយក្រុមនេះ និងវត្ថុតាងបទល្មើសដែលដកហូតបាន សមត្ថកិច្ចគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃ២៦កក្កដាស្អែកនេះ ។ចំណែក បក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងបន្តបើកការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួននោះហើយ ៕ បក្សីជាយដែន

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *