នគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនប្រធានភូមិម្នាក់ និងបក្ខពួកម្នាក់ទៀត សង្ស័យជួញដូរថ្នាំញៀនជិតកន្លះកញ្ចប់ធំ នៅស្រុកដាច់ស្រយាលមួយជាប់ព្រំដែនឡាវ

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាប្រធានភូមិម្នាក់ និងបក្ខពួកម្នាក់ទៀត បានរងនូវការចាប់ខ្លួនពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត នៅគ្រាដែលជនសង្ស័យទាំងពីរនាក់ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅតំបន់ដ៏ស្មុគស្មាញមួយ ក្នុងភូមិសាស្ត្រជាប់ព្រំដែនឡាវ។

ប្រតិបត្តិការចុះចាប់ខ្លួនជនសង្ស័យ ដែលមានតួនាទីជាប្រធានភូមិ និងបក្ខពួកនេះ ត្រូវគេធ្វើឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃ៩មិថុនានេះ ស្ថិតក្នុងភូមិស្រែរមាំង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវឃាត់ខ្លួននៅពេលនេះ ម្នាក់មានឈ្មោះមី ប៊ួឡាំ ភេទប្រុស អាយុ៦៧ឆ្នាំ ជាប្រធានភូមិ រស់នៅភូមិបាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវ៉ឺនសៃ ខេត្តរតនៈគីរី ។និងម្នាក់ទៀត មានឈ្មោះអ៊ីន ស៊ានម៉ាលី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែក វត្ថុតាងដែលដកហូតបាន មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកក មានចំនួនជិតកន្លះកញ្ចប់ធំ ហើយនៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងបទល្មើសរួចហើយ ត្រូវបានបញ្ជូនមកកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។

នៅរសៀលថ្ងៃ៩មិថុនានេះ ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងថ្នាំញៀនកន្លះកញ្ចប់ធំ កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបំពេញនូវកិច្ចនីតិវិធី ។នគរបាលជំនាញគ្រឿងញៀនខេត្ត បានបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាងបទល្មើស អាចនឹងត្រូវបញ្ជូនទៅកាន់អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង នៅក្រោយពីបញ្ចប់នូវកិច្ចនីតិវិធីសាកសួរនោះរួច ៕ បក្សីជាយដែន

FREST

004

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *