នគរបាលខេត្តស្ទឹងត្រែងចុះបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែន ដកហូតថ្នាំញៀនមានទម្ងន់ជិតពីរពាន់ក្រាម

ខេត្តស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែងចុះបង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែនខុសច្បាប់នាំចេញពីឡាវចូលមកកម្ពុជា ឃាត់ខ្លួនបុរសជាតិឡាវម្នាក់ ដកហូតថ្នាំញៀនមានទម្ងន់ជិតពីរពាន់ក្រាម។​

ប្រតិបត្តិការនោះ ត្រូវគេធ្វើឡើងនៅម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១ ធ្នូ ២០១៧ នៅមាត់ទន្លេ នៃចំណុចកោះឫស្សី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។​

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅពេលនេះ ឈ្មោះ ស៊ីរិញ៉ាក់​វង្សប៉ក់ អាយុ២៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិម៉ាក់ខ្ញៀវ ស្រុកប៉ាក់ង៉ើម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។​

ខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងចងក្រងសំណុំរឿង ពីមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ៕

 

Loading...