នគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនបុរសជាតិឡាវពីរនាក់ដកហូតថ្នាំញៀនម៉ាទឹកកកមានទម្ងន់ជាងកន្លះគីឡូក្រាម

ខេត្តស្ទឹងត្រែង៖ បុរសសង្ស័យជាតិឡាវពីរនាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជាងកន្លះគីឡូ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចាប់ខ្លួនព្រមទាំងដកហូតបាន នៅគ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃសៅរ៏១៨មិថុនានេះ នៅចំណុចដុងក្រឡចាស់ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសខេត្ត លោកវរៈសេនីយ៍ឯកសាន់ និមល បានបា្រប់ឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀន ដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះប៊ួន ពានសៃញ៉ាកន អាយុ៣០ឆ្នាំ ជនជាតិឡាវ និងម្នាក់ទៀត ឈ្មោះនុក ថួង អាយុ៤៥ឆ្នាំ ជនជាតិឡាវ អ្នកទាំងពីររស់នៅភូមិអូរតឿយ ស្រុកប៉ាក់សង ខេត្តចំប៉ាក់ ។ចំណែក វត្ថុតាងថ្នាំញៀនដែលដកហូតបាន ជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា icc ម៉ាទឹកកក មានទម្ងន់៦២១,៤ក្រាម គឺជាងកន្លះគីឡូក្រាម។

លោកស្នងការរងបានបញ្ជាក់ថា នៅខណៈនេះជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងថ្នាំញៀន មានទម្ងន់ជាងកន្លះគីឡូក្រាមនោះ មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ៕ បក្សីជាយដែន

steng (6)

steng (5)

steng (4)

steng (3)

steng (2)

steng (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *