នគរបាលខេត្តស្ទឹងត្រែងអះអាងថា ការស្លាប់របស់ស្ត្រីវ័យចំណាស់ម្នាក់នៅលើដងផ្លូវជាតិលេខ៩ គឺជាប់ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្ទឹងត្រែង៖ សាកសពស្ត្រីវ័យ៥០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងអណោចអធ័ម នៅលើដងផ្លូវជាតិលេខ៩ ការស្លាប់នេះពលរដ្ឋបានសង្ស័យថា ជារឿងឃាតកម្ម តែក្រុមនគរបាលជំនាញកោសល្យវិច្ឆ័យ បានអះអាងថា ស្ត្រីរងគ្រោះបានស្លាប់ដោយរថយន្តបុក ហើយបើកគេចបាត់។ សាកសពស្ត្រីរងគ្រោះ គេបានប្រទះឃើញដេកស្លាប់ នាវេលាម៉ោងប្រមាណជា ៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅក្បែរបង្គោលគីឡូលេខ៤៧៧ ស្ថិតនៅក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅក្រោយការប្រទះឃើញសាកសព ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងនគរបាលជំនាញចរាចរណ៍ និងនគរបាលជំនាញកោសល្យវិច្ឆ័យខេត្ត បានចុះមកពិនិត្យអំពីស្ថានភាព ជុំវិញទីកើតហេតុដែលធ្វើឲ្យស្រ្តីនោះស្លាប់។

មន្ត្រីនគរបាលជំនាញកោសល្យវិច្ឆ័យបានិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ មី សាវ៉ន អាយុ៥០ឆ្នាំ ស្ត្រីនេះជាមនុស្សមានសតិមិនសូវគ្រប់ មានទីលំនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ស្ត្រីរងគ្រោះបានស្លាប់មានរយះពេលជាង៨ម៉ោងមកហើយ គឺចាប់ចន្លោះពីម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ។មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយការធ្វើកោសល្យវិច្ច័យនោះរួច សមត្ថកិច្ចបានរកឃើញថា ស្ត្រីរងគ្រោះបានស្លាប់ ដោយសាររថយន្តបុក គឺមិនជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេ។

នៅខេត្តស្ទឹងត្រែង ដដែលនោះផងដែរ នៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃ៨ធ្នូនេះ ស្ត្រីម្នាក់មានឈ្មោះរឹម ខេម អាយុ២៥ឆ្នាំ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។នារីនោះ ត្រូវគេដឹងថា នាងមានវិបត្តិផ្លូវចិត្ត ហើយបានយកកូនកាំបិតចុងស្រួចមកចាក់ពោះខ្លួនឯង ប៉ុនប៉ងបញ្ចប់ជីវិត ប៉ុន្តែ ត្រូវបានអ្នកស្រុកនាំយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានទាន់ពេលវេលា។

ស្ត្រីមានវ័យ២៥ឆ្នាំ ដែលប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងនេះ គេបានឲ្យដឹងថា នាងជារីម្នាក់ដែលមានចរិកកាចសាហាវ តែងបានវាយធ្វើបាបប្តីខ្លួនឯងជារៀងរាល់ថ្ងៃ មានពេលខ្លះមិនឲ្យប្តីហូបបាយ ឬចូលដេកនោះទេ។ អ្នកភូមិនិយាយថា នៅប៉ុន្មានថ្ងៃមុននេះ នាងបានទៅទិញសាំងពីកន្លែងលក់ ក្នុងបំណងយកមកស្រោចលើក្បាលខ្លួនឯង និងស្រោចលើម៉ូតូ ហាក់ដូចជាចង់ដុតសម្លាប់ខ្លួនឯងម្តងរួចមកហើយ តែត្រូវបានអ្នកជួយទាន់ ។ចំណែក បុសរជាប្តីវិញ មិនហ៊ាននៅជិតនាងនោះទេ ព្រោះខ្លាចនាងវាយធ្វើបាប បន្ទាប់មកក៏ត្រូវបានអ្នកភូមិជម្លៀសចេញ មិនឲ្យរស់នៅជាមួយនាង ។ក្រោយពីបាត់ប្តីរកមិនឃើញ នាងហាក់មានវិបត្តិផ្លូវចិត្តកាន់តែខ្លាំង ក៏សំរេចចិត្តយកកាំបិតចុងស្រួច មកចាក់សម្លាប់ខ្លួនឯងបែបនេះទៅ។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែធ្នូនេះ នាងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតបានហើយ៕

15388672_753037174847988_478112859_o

Loading...