នគរបាលខេត្តឧត្ដរមានជ័យសហការកំលាំងរដ្ឋបាលត្រពាំងតាវចុះបង្ក្រាបទីតាំងជល់មាន់

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១១និង០០នាទី ក្រោមការបញ្ជារបស់លោកមេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩០៥ ចំណុះ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កំលាំងចំនួន ៥ នាក់ សហការ កំលាំងរដ្ឋបាលត្រពាំងតាវ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ នៅចំណុចអូរអំពិលស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ នៅពេលកំលាំងយើងបានចុះទៅដល់ ពួកអ្នកលែងល្បែង ក៏បានរត់អស់ ដោយបន្សល់ទុកវត្ថុតាងរួមមាន មាន់៤ ក្បាល ស៊ុំដាក់មាន់២ ម៉ូតូ៥ គ្រឿង របងសាយវៀន ១។ វត្ថុតាងខាងលើបានបញ្ជូនទៅអធិការដ្ឋានស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

3513

3711

Loading...

Leave a Reply

Your email address will not be published. Required fields are marked *