នគរបាលខ​ណ្ឌទួល​គោក​​ត្រួត​ពិ​និត្យ​ផ្ទះ​ទ​ទួល​ទិញ​ផល​ចោរ​កម្ម ​ដក​ហូត​​ម៉ូ​តូ​២​គ្រឿង​​មា្ចស់​ផ្ទះ​គេច​​​បាត់​

ភ្នំពេញ៖ ទីតាំងផ្ទះសង្ស័យថាទទួលទិញផលចោរកម្ម​ ស្ថិតនៅក្នុងភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល​គោករាជធា​នីភ្នំពេញមួយកន្លែង ​ត្រូវ​បានកម្លាំងប៉ូលីសខណ្ឌទួលគោក សហការជាមួយស្ថាប័នតុលាការ ។ ​ធ្វើការត្រួតពិនិត្យឆែកឆេរ កាលពីម៉ោង២និង១០នាទីរសៀលថ្ងៃទី២៥ ក​ញ្ញា​ឆ្នាំ២០១៥នេះ បនា្ទប់ពីទទួលបាន​ពាក្យបណ្តឹង​ ពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលបាត់​ ​ហើយចុចGPSដឹងថាម៉ូតូរបស់​​ខ្លួននៅទី​នេះ។

តាមប្រភពរាយការណ៏ឱ្យដឹងថា​ មិនមានការ​ឱ្យដឹងពីប៉ូលីសពីឈ្មោះម្ចាស់ផ្ទះ ដែលទទួលផលចោរកម្មដ៏សកម្មខាងលើ​នោះទេ ។ ប៉ុន្តែទោះបី​ជា​យ៉ាងណាក្តី ម៉ូតូរបស់ជនរងគ្រោះដែលបាត់ម៉ាកនិកពណ៏ស ពាក់ស្លាកលេខភ្នំពេញ1CQ 6853 បានរកឃើ​ញ​មកវិញរួមនិងស្មាសពណ៏ខ្មៅ​១គ្រឿ​ង ព្រមទាំងម៉ាសុីនសម្រាប់សង្កត់ស្លាកលេខ១គ្រឿងផងដែរ ។​ មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុ គឺនៅម៉ោង​ប្រ​មា​ណ៣រសៀលថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខ ធ្វើសកម្មភាពកាច់កយក ម៉ាកនិក ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ1CQ 6853យកទៅបាត់ ​នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ​ ក្រោយការបាត់នោះជនរងគ្រោះបានមកប្តឹង​ប៉ូលីសខណ្ឌទូលគោក​ភ្លាម​ៗ​ដែរ ។

ក្រោយពីទទួលបានពាក្យបណ្តឹង  ម្យ៉ាងក្នុងកែបម៉ូតូដែលបាត់នោះមានបំពាក់(GPSផង) ទើបប៉ូលីសខណ្ឌទួលគោកដឹងថា ម៉ូតូនោះនៅផ្តុំណា ក៏​បានសហការជាមួយស្ថាប័ន តុលាការចុះធ្វើការឆែកឆេរតែម្តង ពោលគឺតាំងពីល្ងាចថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៥បានធ្វើការឆែកឆេរ២ផ្ទះជាប់នេះ មិន​ឃើញមានអ្វីនោះទេ លុះមកដល់ម៉ោង២និង១០នាទីរសៀលថ្ងៃទី២៥ កញ្ញានេះធ្វើការឆែកឆេរនៅចំណុចផ្ទះខាងនេះដែល​ជាផ្ទះនៅជាប់ៗគ្នាដែ​ល​​នោះ ក៏បា​នប្រ​ទះឃើញម៉ូតូជនរងគ្រោះតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីម្ចាស់ផ្ទះខាងលើដឹងខ្លួនមុន បានគេចខ្លួនបាត់ស្រមោលគឺ នៅសល់​តែ​ម៉ូតូ​ប៉ុណ្ណោះ៕

2015_09_25_04_09_18 2015_09_25_04_09_18_1 2015_09_25_04_09_18_3 2015_09_25_04_09_18_4 2015_09_25_04_09_18_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *