នគរបាលគ្រប់គ្រងជនបរទេសចុះធ្វើការត្រួតពិនិត្យជនបរទេសនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១៣ និង០០នាទី កម្លាំងនគរបាល ផ្នែកគ្រប់គ្រងជនបរទេស នៃអធិការនគរបាលខណ្ឌច្បារអំពៅ នឹងកម្លាំងប៉ុស្ត៍នគបាលរដ្ឋបាលច្បារអំពៅទី២ បានចុះធ្វើការត្រួតពិនិត្យជនបរទេស ( ជនជាតិចិនដីគោគ) ដែលបានមកជួលផ្ទះស្នាក់នៅចំនួនពីគោលដៅ៖ គោលដៅទី១,ផ្ទះលេខ២៣សេ ផ្លូវលេខ៦២០ ក្រុមទី ០៥ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ គោលដៅទី២,ផ្ទះលេខ៦២១ផ្លូវ ៣៥៧ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលមានការចូលរួមពីម្ចាស់ផ្ទះទាំងពីខាងលើ។

ក្នុងការត្រួតពិនិត្យបានរកឃើញជនបរទេសជាជនជាតិចិនដីគោក ស្នាក់នៅទាំងពីគោលដៅមានចំនួន១៤នាក់ ប្រុសទាំង១៤នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ មកបំរើការងារ នៅក្នុងក្រុមហ៊ុន ឌីងរួយខនស្រ្តាក់សិនអេនដេខ័ររេសិន( ជាក្រុមហ៊ុនសំណង) ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ផ្លូវនរោត្តមខណ្ឌចំការមន។ ការចុះត្រួតពិនិត្យនេះបានបញ្ចប់នៅវេលាម៉ោង១៤’00នាទី ថ្ងៃ ខែ ឆ្នាំដដែល៕

Loading...