នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន

ខេត្តរតនគិរី: ជនសង្ស័យ៣ នាក់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០ នាទី ព្រឹក កម្លាំងនគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក បានសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើរដ្ឋបាលចំហរ នៅត្រង់ចំណុច ផ្ទះសំណាក់ចំនួន២ កន្លែង ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី១- ផ្ទះសំណាក់ វ៉ារីដា ទី២- ផ្ទះសំណាក់ តាំងនីហេង។

មន្ត្រីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ៣ នាក់
១ទី- ឈ្មោះ អេម មករា (ហៅម៉ាប់) ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ផាកណាម ឃុំកោះពាក ស្រុកវ៉ឺេនសៃ ខេត្តរតនគិរី មុខរបរ កសិករ។
ទី២- ឈ្មោះ ផាន ភា ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺេនសៃ ខេត្តរតនគិរី មុខរបរ កសិករ។
ទី៣- ឈ្មោះ ម៉ង ស៊ីណេត ភេទ ប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ហ្វាំង ឃុំហ្វាំង ស្រុក វ៉ឺេនសៃ ខេត្តរតនគិរី មុខរបរ កសិករ។
ចំណែកជនសង្ស័យទាំងបីនាក់ខាងលើបានធ្វើតេស្តទឺកនោមរកសារធាតុញៀន លទ្ធផលវេជ្ជមាន(+) ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី ៕ វុទ្ធឦសាន

Loading...