នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន

ខេត្តរតនគិរី៖ នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធ ករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើដងផ្លូវជាតិលេខ78 ផ្លូវបំបែកជាបួនទល់មុខផ្ទះលោកចាន់ វណ្ណា លក់គោយន្ត ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

មន្ត្រីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ណែត ម៉ាធីយ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ទី២- ឈ្មោះ វ៉ា ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

ប្រភពបន្តថា វត្ថុតាងដកហូតរួមមាន: ម៉្សៅក្រាមពណ៌សរ សង្ស័យជាសារធាតុញៀនចំនួន១ថង់តូច ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-5742 លុយខ្មែរចំនួន60000រៀល និងទូរស័ព្ទដៃចំនួន០២គ្រឿងដែកកេះ២ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕ វុទ្ធ ឦសាន

Loading...