នគរបាលឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចាប់រំលោភសេពសន្ថវៈ

ខេត្តរតនគិរី៖ នៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍កោះពាក្យស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ១រូប មុខសញ្ញានៅចំណុចភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ។

ការឃាត់ខ្លួននេះបានការសម្រប់សម្រួលនិតិវិធីពីលោកមុត សប្បត្តិព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី៊ជាប់ពាក់ពន្ធ័ករណីរំលោភសេពសន្ទវះកាលពីវេលាម៉ោង២២,០០នាទីថ្ងៃទី២១ មេសា ២០២១ នៅចំណុចផ្ទះចំការជនរងគ្រោះស្ថិតនៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ។

ជនសង្ស័ឈ្មោះសាតែន ម៉ាឡែតភេទប្រុសអាយុ១៩ឆ្នាំជនជាតិគ្រឹងទីលំនៅភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យការនៃសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Loading...