នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីថ្នាំញៀន នៅក្រុងបានលុង

ខេត្តរតនគិរី: សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរនូវសាធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅត្រង់ចំណុច ផ្ទះសំណាក់ ស៊ាង ហៃ ស្ថិតនៅភូមិ ទេអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីនគរបាលបានអោយដឹងថា ជនសង្ស័យទី១- ឈ្មោះ គង់ ចាន់លី ភេទ​ស្រី អាយុ ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អភិវឌ្ឍន៏ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ អត់សក់ ទី២- ឈ្មោះ ឈុន ឆក់ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង រតនគិរី មុខរបរ មន្រ្តីពន្ធនាគារខេត្តរតនគិរី ។​

វត្ថុតាងបានរឹបអូស ថ្នាំញៀនចំនួន ២កញ្ចប់តូច និង សម្ភារៈសេពថ្នាំញៀនមូយចំនូនទៀត ។

បច្ចុប្បន្ន​ជនសង្ស័យទាំង២នាក់ឃាត់ខ្លួននៅអធិការនគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ វុទ្ធ ឦសាន

 

 

Loading...