នគរបាលឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធករណីហឹង្សាបង្កឲ្យរបួសស្នាម

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហឹង្សាក្នុងគ្រួសារបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នៅត្រង់ចំណុចផ្ទះ ឈ្មោះ ពួត ឌឺន ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់​​ ខេត្តរតនគិរី។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ប្រពន្ធឈ្មោះ ថុត ណូច អាយុ៤៨ ឆ្នាំជនជាតិទំពួន មុខរបរកសិករ បណ្តាលឲ្យរងរបួសបែកក្បាលជាទម្ងន់។
ចំណែកជនបង្ករ​ឈ្មោះ ពួត ផិត អាយុ៥៧ ឆ្នាំជនជាតិទំពួន មុខរបរកសិករត្រូវជាប្តី យកដំបងឈើជ្រុងវ៉ៃទៅលើក្បាលប្រពន្ធបែករយែស១តឹក អ្នកទាំងពីររស់នៅភូមិឃុំ កេីតហេតុខាងលេី។

កម្លាំងនគរបាលប៉ុស្តិ៍បាតាង បានចុះត្រួតពិនិត្យដល់កន្លែងកេីតហេតុនិង បញ្ជួនជនរងគ្រោះទៅសង្រ្គោះនៅ មណ្ឌលសុខភាពស្រុកលំផាត់ តាមរថយន្តឯកជន។

បច្ចុប្បន្នជនបង្កបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការណ៍តាមនីតិវិធីច្បាប់ ៕

Loading...