នគរបាលឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ហើយអធិការស្រុកបសេដ្ឋស្ងាត់ៗដោះលែងវិញសង្ស័យមានភាពមិនក្រក្រតី

ខេត្តកំពង់ស្ពឺ÷កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយ កម្លាំងប្រជាការពារជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ដល់ចំណុចភូមិ រកាពក ឃុំ ទួលអំពិល ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺបានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន ២ នាក់កំពុងប្រើប្រាស់ថ្មាំញៀន ទី១-ឈ្មោះ អុឹង ចាន់ធឿន ហៅ ង៉ែត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី២-ឈ្មោះ ឌី រតន: ភេទ ប្រុស អាយុ ១៩ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ ពេលដែលកំពុងធ្វើសកម្មភាព កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល រាយការណ៍ជូនជំនាញដើម្បីសាកសួរ។

យោងតាមប្រភពពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបង្ហើបថា ក្រោយពេលឃាត់ខ្លួនកម្លាំងប៉ុស្តីបានបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិរដ្ឋបាលដើម្បីបន្តនីតិវិធី ក្រោមការបញ្ជាផ្ទាល់ពីលោកអ៊ុំចំរើន ជាអធិការ។ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានលោកអធិការអនុញាតិអោយត្រឡប់ទៅផ្ទះវិញ តែគ្មានអ្នកណាដឹងទេថាការអនុញាតិអោយជនសង្ស័យទាំង២ត្រឡប់ទៅផ្ទះរួចផុតពីការចោទប្រកាន់ខាងលើនេះជាថ្នូរនឹងអ្វីនោះទេ ។ប្រភពខាងលើបន្តទៀតថាកូនចៅថ្នាក់ក្រោមមិនហ៊ានសួរនាំនោះទេព្រោះជាការសម្រេចរបស់លោកអធិការ។

គួរលឹកថាកាលពីថ្ងៃទី១៣ខែមិនាឆ្នាំ២០២១វេលាម៉ោង១០យប់កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយចចឹបបានចុះល្បាតជាមួយក្រុមប្រឹក្សាឃុំនិងប្រជាការពារក្នុងឃុំស្វាយចចឹបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ ពេលល្បាតមកដលគោលដៅភូមិសង្កែលាក់បានជួបប្រទះជនសង្ស័យចំនួន៣នាក់រួមមានម៉ូតូមួយគ្រឿងម៉ាកសេ១ ២៥ ០១មួយគ្រឿង ដែលជនសង្ស័័យទី១-ឈ្មោះភី សុផលភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ២ឈោ្មះស៊ុយ ហុងភេទប្រុសអាយុ១៩ឆ្នាំរសនៅភូមិឃុំជាមួយគ្នានិង៣ឈ្មោះភួង សុផលភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិស្រែឃ្លេឃុំទួលសាលាស្រុកបសេដ្ឋខេត្ត កំពង់ស្ពឺ។
ជនសង្ស័យទាំងបីនាក់នេះជាមុខសញ្ញាប្លន់កាប់យក ម៉ូតូ នៅពេលយប់និងតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកបសេដ្ឋក្នុងនោះសមត្ថកិច្ចដកហូត បានរួមមានដាវពីរដើមបំពុងទីបមួយដើម។សម្ភារះខាងលើនេះបានដកហូតរះក្សាទុកនៅប៉ុស្ដ៍រដ្ឋបាលស្វាយចចឹប។

ក្រោយពេលឃាត់ខ្លួនលោកនាយប៉ុស្ដិ៍បានរាយការណ៍អោយលោកអធីការអ៊ុំ ចំរើនហើយបានបញ្ជូនជនសង្ស័យមកដលពាក់កណ្ដាលផ្លូវស្រាប់តែលោកវរះសេន៍ឯក អ៊ុំ ចំរើនបានបញ្ជាអោយខាងប៉ុស្តិ៍ដឹកយកទៅប៉ុស្ដ៍វិញហើយបញ្ជាអោយប៉ុស្តិ៍ដោះលែងជនសង្សយ័នាពេលនោះតែម្តង។ការដោះលែងនេះត្រូវបានប្រភពទម្លាយថាគឺជាដូរនឹងប្រាក់ចំនួន៩០ម៉ឺនរៀល។

ដោយឡែកនៅ ថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង00និង35នាទីរំលងអាធ្រាតនៅចំនុចផ្លូវកៅស៊ូភូមិព្រៃកញ្ចាន់ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺមានប្លន់វាយយកម៉ូតូមួយករណីដែលបង្កឡើងឈ្មោះ១-ឈ្មោះស៊ុំទីមប្រុសអាយុ២៥ឆ្នាំ ២-ឈ្មោះកងលីហួប្រុសអាយុ២៨ឆ្នាំ(ទើបចេញពីគុក)៣-ឈ្មោះកងយឿប្រុសអាយុ30ឆ្នាំ(ទើបចេញពីគុក)៤-ឈ្មោះហែមសុបឹនប្រុសអាយុ២៤ឆ្នាំរស់នៅភូមិព្រែកញ្ចាន់ឃុំ-ស្រុក-ខេត្តខាងលើបានធ្វើសកម្មភាពវាយទៅជនរងគ្រោះឈ្មោះតេងចន្ថាអាយុ40ឆ្នាំរស់នៅភូមិត្រពាំងផ្លុងឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបណ្តាលរងរបួសស្រាលហើយម៉ូតូខូចខាតបែកខាងមុខ។

លុះព្រឹកឡើងថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង៧និង៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចហើយបានឃាត់ខ្លួនជនទាំងបួននាក់ខាងលើយកមកសាកសួរដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថាករណីនេះលោកអធិការបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីចាត់ការបន្ត។

កន្លងទៅថ្មីៗនេះទៀតគឺករណីដោះលែងចោរលួចលុយនៅវត្តអង្គស្ដុកមិនទាន់សាបរលាបផងបែរជាលោកអធិការហ៊ានប្រព្រិត្ត០២ករណីទៀតគឺរឿងបង្រ្កាបគ្រឿងញៀននៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីព្រឹកនៅចំណុចភូមិព្រៃងោងឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ជនសង្ស័យជាមេក្លោងគ្រឿងញៀនឈ្មោះឃីម ម៉ៅភេទប្រុសអាយុ២៧ឆ្នាំដោយហ៊ានដោះលែងយកលុយជាលុយចំនួនមួយពាន់ប្រាំរយដុល្លាអាមេរិច1500ដុល្លារ។
អ្វីដែលជាការធ្វើអោយកូនចៅថ្នាក់ក្រោមមានការថ្នាំងថ្នាក់ចិត្តនោះគឺលោកអ៊ុំចំរើន បានសុីដាច់លុយ

ដែលផ្តល់សម្រាបើអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបានផ្តល់ជូននោះក៏យកទៅចាយខុសគោលកាណ៍មិនគិតពីអង្គភាពដោយយកលុយនោះដើរសុីចាយដោយមិនគិតពីការកសាងអង្គភាពឡើយ។

លើសពីនេះទៅទៀតមន្ត្រីដែលស្និទ្ឋនឹងលោកអធិការក៏បានបង្ហើបផងដែរថាលោកអ៊ុំ ចំរើន នេះគឺជាបុរសសំបូរស្នេហ៍យ៉ាងខ្លាំងព្រោះតាមបណ្តាហាងផឹកសុីណាក៏មានស្រីស្នេហ៍របស់លោកអធិការនេះដែរ។មិនតែប៉ុណ្ណោះលោកអធិការថែមទាំងយកស្រីស្នេហ៍ចូលមកដេកនៅក្នុងអង្គភាពទៀតផង។
អ្វីដែលគេគ្រប់គ្នាបានឮគឺនៅពេលផឹកសុី
លោកអ៊ុំ ចំរើន តែងតែអួតក្អេងក្អាងថាអ្នកណាក៏គេមិនខ្លាចដែរធ្វើគេមិនបែកដែរព្រោះគេមានមេធំនៅពីក្រោយខ្នងចាំជួយជានិច្ច។
ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរទៅលោកស្នងការខេត្តកពង់ស្ពឺជាពិសេសលោកអគ្គស្នងការនគរបាលជាតិតែម្តងសូមចាត់មន្ត្រីអធិការកិច្ចចុះមកត្រួតពិនិត្យអំពីភាពមិនប្រក្រតីរបស់លោកអ៊ុំចំរើននេះផង ដើម្បីជាគំរូដល់មន្ត្រីដែលស្អាតស្អំ។
ពាក់ព័ន្ឋករណីនេះដែរ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោកអធិការសើម្បីសុំការពន្យល់ដែរតែ លោកបានប្រាប់ថាករណីវាយប្លន់យកម៉ូតូជំនាញរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅលើអស់ហើយ។នៅពេលសួរបញ្ជាក់ពីករណីដែលមិនបានបញ្ជូន លោកធ្វើហាក់ដូចជានិយាយគ្នាស្តាប់មិនបានហើយក៏បិតទូរស័ព្ទតែម្តង។

ចំណែកលោកឌុក ភារម្យ នាយការិយាល័យ គ្រឿងញៀន បានបញ្ជាក់ប្រាប់ផងដែរថា ករណីបង្ក្រាបគ្រឿងញៀនមកពីស្រុកបសេដ្ឋមានច្រើនលោកចាំមិនអស់ទេ តែរឿងចាប់កាលពីថ្ងៃទី២៥ខែមីនានេះលោកមិនទាន់ដឹងនិងទទួលរបាយការណ៍នៅឡើយទេ។

ចំណែកលោកវរសេនីយ៍ឯកសម សាក់ ស្នងការរងទទួលផែនយុត្តិធម៌បានប្រាប់តាមអ្នកកាសែតាមប្រព័ន្ធវ័តអាប់ថា “ករណីវាយប្លន់ជំនាញរបស់លោកកំពុងបូកសរុបរបាយការណ៍ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់”៕

Loading...