នគរបាលឃាត់ខ្លួនយុវជនប្រើប្រាស់គ្រឿងញៀន២នាក់

ខេត្តកណ្តាល ៖ កម្លាំងនគរបាល ស្រុកស្អាង កាលពីម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន ខណដែលការឃាត់ខ្លួននោះធ្វើឡើងនៅចំណុចលើផ្លូវជាតិលេខ១២១០ ក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់នោះរួមមាន ៖១-ឈ្មោះឆេងសុខឡាយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល(ធ្លាប់ជាប់ពន្ធធានាគា រយះពេល១ខែ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

២-ឈ្មោះទូច អ៊ីតាន់ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល

វត្ថុតាងចាប់យករួមមានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក )ចំនួន ០៤កញ្ចប់តូចនឹងម៉ូតូ១គ្រឿងម៉ាក BeATពណ័ សលាយខៀវ ស្លាកលេខ កណ្តាល 1AG6468ទូសព្ឌ័១គ្រឿង ម៉ាក អិនចុចពិល ពណ៌ខ្មៅ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ប្រទះឃើញជនសង្ស័យទាំងពីរខាងលើ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ១២១០ ក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលស្អាងភ្នំ ដើម្បីសាកសួរ ។

នៅចំពោះមុខនគរបាលជនសង្សយ័បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើខ្លួនបានទិញពីឈ្មោះសារឹម ពៅ

ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល-ក្នុង៤កញ្ចប់តូចតំលៃ ៣០០០០៛(បីម៉ឺនរៀល)ដើម្បីយកទៅប្រើប្រាស់។

ទើបនៅវេលាម៉ោង១០និង ៣០នាទី លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាអោយឃាត់ខ្លួមជន សង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី។

Loading...