នគរបាលឃាត់បុរសម្នាក់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈអនិតិជន

ខេត្តស្ទឹងត្រែង៖បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ធ្វើកាឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងរំលោភក្មេងស្រីម្នាក់ អាយុ១៤ឆ្នាំ តែមិនបានសម្រេចស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

នគរបាលក្នុងឃុំសំអាងបានប្រាប់អោយដឹងថា:ជនសង្ស័យខាងលើឈ្មោះ រ៉ា ប៊ុនសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

សមត្ថកិច្ចបានបន្តថា:ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនក្រោយមានពាក្យបណ្តឹងពីគ្រួសារក្មេងស្រីរងគ្រោះដោយបានចោទ ប្រកាន់ថាជនសង្ស័យខាងលើបានឡើងលើផ្ទះ និង ប៉ុនប៉ងចាប់រំលោភកូនរបស់គាត់ ចំនួន២លើកមកហើយ។

បើតាមចម្លើយសារភាពរបស់ជងសង្ស័យបានសារភាពថា:រូបខ្លួនពិតជាបានធ្វើរឿងបែបនេះមែន ហើយក៍សុំទទួលទោសកំហុសរបស់ខ្លួនដែលបានធ្វើគ្រប់បែបយ៉ាងផងដែរ។

នៅយប់ថ្ងៃទី៣០កញ្ញាខ្លួនបានផឹកស្រានៅក្នុងវត្តសំអាង ក្រោយមកនៅវេលាម៉ោងប្រហែលជា ០៣:២០ នាទី ទៀបភ្លឺ រូបខ្លួនបានដើរទៅផ្ទះវិញ ប៉ុន្តែដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពែក រូបខ្លួនក៍បានឡើងទៅលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ក្រោយមកទៀតក៍ដើរចូលទៅក្នុងបន្ទប់ក្មេងស្រីនោះក្នុងបំណងចាប់រំលោភ តែរំលោភ មិនបានសម្រេច។

ជនសង្ស័យបានបន្តថាខ្លួនពិតជាមានបំណងចាប់រំលោភក្មេងស្រីរងគ្រោះខាងលើចំនួន២លើកមកហើយ  តែមិនបានសម្រេចទេ ដោយសារតែខ្លួន ស្រលាញ់នាងខ្លាំង។

ជុំវិញករណីខាងលើគ្រួសារក្មេងស្រីរងគ្រោះបាននិយាយថា:ជនសង្ស័យខាងលើមានបំណងរំលោបកូនស្រីរបស់គាត់ពីរដងមកហើយតែមិនបានសម្រេច។

ឪពុកក្មេងស្រីរងគ្រោះបន្តថា:បើរសិនជាជនសង្ស័យ ពិតជាស្រលាញ់កូនរបស់គាត់មែនហេតុអ្វី ក៍ មិនអោយឪពុក ម្តាយ ចូលស្តីដណ្តឹងតាមប្រពៃណីទៅ ហេតុអ្វី ពេលដែលផឹកស្រាស្រវឹងបែរជាមកឡើងផ្ទះគាត់រួចហើយប៉ងចាប់រំលោភកូនស្រីរបស់គាត់ទៅវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីធ្វើតាមនីតិវិធីច្បាប់៕

02-10-201559511 59512

Loading...

Leave a Reply

Your email address will not be published. Required fields are marked *