នគរបាលឃាត់ស្រ្តីម្នាក់ឆបោកលុយតាមរយៈបង្កើតFacebookបន្លំជាអ្នកនៅអាមេរិក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែសីហានេះ នារីម្នាក់ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណីឆកបោកលុយតាមរយៈការ បង្កើត Account Facebook បន្លំខ្លួនជាបងប្អូននិងសាច់ញាតិរស់នៅអាមេរិកបោកលុយអ្នកនៅស្រុកខ្មែរអស់ប្រមាណ ៣ពាន់ដុល្លារអាមេរិក។

ស្រ្តីឆបោករូបនេះ ត្រូវបាន​ស្គាល់ឈ្មោះ គឹម សូលីដា អាយ២១ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែកនារីរងគ្រោះមានឈ្មោះ យឹម ចាក់រិយា អាយុ២២ឆ្នាំ រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ស្រ្តីឆបោករូបនេះ បានបង្កើត Account Facebook ដោយដាក់ឈ្មោះ ដូចសាច់ញាតិនារីរងគ្រោះ នៅអាមេរិក ហើយចាប់ផ្តើម Chat លេងជាមួយគ្នា រហូតធ្វើជាសុំខ្ចីលុយជាបន្តបន្ទាប់ ដោយលើកទី១ចំនួន ៥០០ដុល្លារអាមេរិក លើកទី២ចំនួន ១៥០០ដុល្លារ និងលើកទី៣ចំនួន ១០០០ដុល្លារអាមេរិក។

ប្រភពបន្តថា ដោយមានការសង្ស័យ ទើបនារីរងគ្រោះ បានទូរស័ព្ទទៅបងប្អូននៅអាមេរិក ស្រាប់តែអ្នកនៅអាមេរិកប្រាប់ថា អត់ដឹងអីផង ទើបនារីរងគ្រោះដឹងថា ខ្លួនត្រូវគេឆបោក ភ្លាមនោះក៏មានការដាក់ពាក្យបណ្តឹងទៅកម្លាំងកងរាជវុធហត្ថខណ្ឌ រហូតឈានដល់ការចាប់ខ្លួនស្រ្តីរូបនេះ នៅកន្លែង ដកប្រាក់ Wing យីហោ MK នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ នាល្ងាចថ្ងៃនេះ តែម្តង៕

avae

Loading...

Leave a Reply

Your email address will not be published. Required fields are marked *