នគរបាលចរាចរណ៍ខេត្តរតនគិរីដាក់ទីតាំង ៩គោលដៅក្នុងថ្ងៃទី១នៃការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តរតនគិរី÷ ថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេេះ នគរបាលចរាចរណ៍នៅទូទាំងព្រះរាជណាចក្រកម្ពុជាចុះអនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមការកំណត់របស់រាជរដ្ឋាភិបាលដើម្បីឈានទៅកាត់បន្ថយអោយបានជាអតិបរិមាការគ្រោះថ្នាក់ចរាចរណ៍។​

សម្រាប់ខេត្តរតនគិរីបើតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍បានអោយដឹងថានៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះកម្លាំងនគរនាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានចុះប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកដូចៗគ្នានិងបណ្តារាជធានីខេត្តទាំង២៥ដែរដោយបានដាក់គោលដៅអនុវត្តន៍ច្បាប់មាន០៩គោលដៅរួមមាន៖ក្នុងខេត្តមាន៣គោលដៅ,តាមបណ្តាស្រុកមាន៦គោលដៅដោយប្រើប្រាស់កម្លាំងសរុបចំនួន៦៨នាក់
និងកម្លាំសហការចំនួន១៤នាក់។​

របាយការណ៍ខាងលើបង្ហាញថាជាលទ្ធផលមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅបាន
ពិន័យសរុបចំនួន១១សន្លឹក
ក្នុងនោះពិន័យមួកសុវត្តិភាពចំនួន០៨សន្លឹក(បង់ប្រាក់ពិន័យ២សន្លឹក)មិនទាន់បង់៩សន្លឹកពិន័យមិនពាក់ខ្សែក្រវ៉ាត់ឡានតូច០៣សន្លឹក។​

ក្នុងរបាយការណ៍ក៏បានលើកឡើងនូវបញ្ហប្រឈមមួយចំនួនដូចជា៖
-ម៉ូតូអត់ពន្ធនាំចូលមានចំនួនច្រើនហើយភាគច្រើនម៉ូតូចាស់ៗនៅតំបន់ឆ្ងាយ(គ្មានស្លាកលេខ)
-ពិបាកក្នុងការបង់ពន្ធនាំចូលពីព្រោះម៉ូតូគាត់ចាស់ហើយតំលៃបងពន្ធថ្លៃ។​ក្នុងនោះរបាយការណ៍បានបង្ហាញពីការសង្កេតនិងវិភាគ
សង្កេតឃើញថា ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ចរាចរណ៍មានចំនួនច្រើនគួរអោយគត់សម្គាល់៕ដោយ បានលុង

Loading...