នគរបាលចាប់ស្រី្តម្នាក់ប្លន់សម្លាប់

ខេត្តកោះកុង​៖ ស្ត្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តកោះកុង បញ្ជូនខ្លួនទៅតុលាការ នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា នេះ ករណី​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ កាលពី​ថ្ងៃទី​២៤ សីហា កន្លងទៅ នៅ​ចំណុច​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុ​ល​កោះកុង ខេត្តកោះកុង​។​

​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ លីន ឡើ​ត អាយុ​៣៥​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ អៀម អ៊ូច​ណាក់ ហៅ​យាយ​ទិ​ត អាយុ​៧៣​ឆ្នាំ ទាំង​២​នាក់ ជា​អ្នកជិតខាង និង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បន្តថា មុនពេលកើតហេតុស្រ្តីសង្ស័យ បានទៅផ្ទះជនរងគ្រោះ និងឆក់យកកាបូបពីដៃជនរងគ្រោះ បណ្តាលឲ្យដួល រួចក៏ភួយគ្របមុនជនរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយកើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅសមត្ថកិច្ច ​ស្រាវជ្រាវ និងឈាន​ចុះទៅ​ឆែកឆេរ​រកឃើញ​​វត្ថុតាង​រួមមាន ខ្សែក​ចំនួន ២​ខ្សែ ខ្សែដៃ​ចំនួន ២​ខ្សែនិង​ចិញ្ចៀន​ចំនួន ១​វង់ ដែលជនសង្ស័យបានប្លន់​។​

​សូមបញ្ជាក់ថា ស្រ្តីសង្ស័យខាងលើ ត្រូវ​សមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បី​​ចាត់ការ​បន្ត​តាមច្បាប់​៕​

08_30_2015_04_34_43Untitled-5 555555

Loading...

Leave a Reply

Your email address will not be published. Required fields are marked *