នគរបាលចុះបង្ក្រាបទីតាំងជល់មាន់២កន្លែងផ្សេងគ្នាឃាត់ខ្លួនមនុស្ស១២នាក់ នៅស្រុកបកែវ

ខេត្តរតនគិិរី: កម្លាំងអធិការនគរបាលស្រុកបកែវសហការជាមួយកម្លាំងនគរបាលខេត្តចុះបង្ក្រាបល្បែងសុីសងនិងជល់មាន់ពីរកន្លែងផ្សេងគ្នា។

ចុះប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងនឹងជល់មាន់ពីកន្លែងផ្សេងគ្នាធ្វើឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែកុម្ភ: ឆ្មាំ២០១៧នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិ៤ ឃុំលុងឃុង ស្រុកបរកែវ កម្លាំងជំនាញខេត្តបានចុះង្រ្កាបករណីល្បែងសុីសងនិងជល់មាន់ ដកហូតបាន ម៉ូតូចំនួន២គ្រឿង មាន់ជល់ ១ក្បាលក្រដាស់អាប៉ោង១សន្លឹកនិងចានអាប៉ោងចំនួន១ ។
ចំណែកមនុស្សបានរត់គេចខ្លួនបាត់អស់។

រីឯករណីមួយទៀត នៅវេលាម៉ោង១២នឹង៣០ នាទីថ្ងៃត្រង់នៅចំណុចចំការស្វាយចន្ទីស្ថិតនៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ កម្លាំងជំនាញអធិការស្រុកបរកែវបានចុះបង្ក្រាបករណី ល្បែងសុីសងនិងជល់មាន់ បានឃាត់ខ្លួនមនុស្ស ចំនួន ១២ នាក់ ម៉ូតូចំនួន៨ គ្រឿង ចានអាប៉ោងចំនួន១ ក្រដាស់អាប៉ោងចំនួន១ មាន់ជល់៥ក្បាល ជញ្ជីងថ្លឹង ១ ស្កុតរុំខ្នាយមាន់មួយស្បោង ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត តាមនិតិវិធី ៕ វុទ្ធឦសាន

Loading...