នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសសង្ស័យទី១០នាក់ ករណីប្លន់ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ម៉ោង១”០០នាទីអាធ្រាត កំលាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ នគរបាលប៉ុស្ត៍សង្កាត់ទួលសង្កែ បានបន្តធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសសង្ស័យ១នាក់ឈ្មោះស្វាយ មាន ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះជួលម្តំរង្វង់មូលកាំកូ សង្កាត់ទួលសង្កែ ជាជនសង្ស័យទី១០ ដែសម្ថកិច្ចបានធ្វើការបង្ក្រាបបាន៩នាក់កន្លងមក ដែលធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ូតូនៅតាមដងផ្លូវចំនួន៥កន្លែងក្នុងខណ្ឌឫស្សីកែវ ÷

1/នៅថ្ងៃទី១៥-៨-២០១៦ម៉ោង១”០០នាទីអាធ្រាត នៅចំនុចមុខណែត៨៩ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ

2/នៅថ្ងទី២៧-៨-២០១៦ម៉ោង២”៣០នាទីអាធ្រាតនៅចំនុចផ្លូង៥៩៨ក្រុម១១ ភូមិទួលគោក សង្កាត់ទួលសង្កែ

3/នៅថ្ងៃទី២៨-៨-២០១៦ម៉ោង២”១០នាទីអាធ្រាតនៅចំនុចផ្លូវ៥៩៨ ក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ

4/នៅថ្ងៃទី៣០ -៨- ២០១៦ម៉ោង១”00នាទីអាធ្រាតនៅចំនុចផ្លូវបណ្ឌិតម៉ុងរិទ្ធី ក្រុម៩ សង្កាត់ទួលសង្កែ

5/នៅថ្ងៃទី១៤ -១០- ២០១៦ម៉ោង១”៣០នាទីអាធ្រាតនៅចំនុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កត់ទួលសង្កែ

+ជនសង្ស័យរួមមាន៖

១/ឈ្មោះថាច់ ថងថាំងភេទប្រុសអាយុ២៩ឆ្នាំ

២/ឈ្មោះថុនសុជាតិ ភេទប្រុសអាយុ១៨ឆ្នាំ

៣/ឈ្មោះអ៑ុកហ៑ា ភេទប្រុសអាយុ២០ឆ្នាំ

៤/ឈ្មោះសុភាពវិសាលភេទប្រុសអាយុ១៩ឆ្នាំ

៥/ឈ្មោះមុន្នីសុីសុវ៉ាត់ ភេទប្រុសអាយុ១៨ឆ្នាំ

៦/ឈ្មោះសូសុវណ្ណៈ ភេទប្រុសអាយុ២១ឆ្នាំ

៧/ឈ្មោះសុខវ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ

៨/ឈ្មោះជួនវិចិត្រ(សិដ្ធ)ភេទប្រុស អាយុ២៣ឆ្នាំ

៩/ឈ្មោះអៃដារ៉ា(អារ៉ាដូង)ភេទប្រុស អាយុ៣៥ឆ្នាំ

១០/ឈ្មោះស្វាយមាន ភេទប្រុស អាយុ២០ឆ្នាំ

តាមចំលើយសារភាពរបស់ឈ្មោះស្វាយ មាន បានរៀបរាប់ថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ុតូប្រាកដម៉ែន។

ចំពោះមុខអធិការដ្ឋាននគរបាលខណ្ឌ បានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីនិងបន្តស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ៕

w2 4 t u

Loading...