នគរបាលជំនាញ​ស្រាវជ្រាវ​ និងបង្ក្រាបបានមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានស្រាវជ្រាវបង្ក្រាបមុខសញ្ញា លួចម៉ូតូ យ៉ាងសកម្ម ក្នុងនិងក្រៅភូមិសាស្រ្តខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2020។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅក្នុងប្រតិបត្តិការបង្រ្កាបមុខសញ្ញាជនសង្ស័យលួចម៉ូតូដ៏សកម្មក្នុងខេត្តស្ទឹងត្រែងក្នុងនោះរកឃើញមានជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១/ ឈ្មោះ ខន ថារិទ្ធិ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ២/ ឈ្មោះ ហ៊ី មករា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរដឹកឈើ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង ។ ៣/ ឈ្មោះ អោម វិចិត្រ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងរួមមាន ៖ ដែកចុងស្រួច ឧបករណ៏កាច់សោម៉ូតូ ចំនួន០៣ , គ្រឿងញៀនមួយកញ្ចប់តូច , ម៉ូតូចំនួនបីគ្រឿង ម៉ាកវ៉េវអាល់ហ្វា ចំនួន ០២គ្រឿង, ពណ៌ស០១គ្រឿង ពណ៌ក្រហម០១គ្រឿង និងម៉ូតូម៉ាកអិចសិនធើ ពណ៏ខ្មៅ ០១គ្រឿង ៕

Loading...