នគរបាលបង្ក្រាបរថយន្តដឹកឈើប្រណិតប្រគល់ឲ្យមេព្រៃព្រោះមេព្រៃជាប់រវល់មើលប្រជាពលរដ្ឋដឹកឈើជន្លង់ម្រេច

ខេត្តត្បូងឃ្មុំរថយន្តកែច្នៃចំណុះ៥តោន១គ្រឿងដឹកឈើប្រណិតប្រភេទធ្នង់ពេញទ្រុងបម្រុងលោតឆ័ត្រយកទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រកព្រំដែនចាន់មូលត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចុះបង្ក្រាបទានពេលហើយបាននាំយកទៅប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។

លោកអនុសេនីយ៍ឯក ទូច សម្បត្តិ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា.ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីម៉ៅពៅស្នងការនគរបាលខេត្តត្បូងឃ្មុំនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៦កញ្ញា២០១៥នេះកម្លាំងបានចុះទៅបង្ក្រាបរថយន្តដឹកឈើប្រណិតខាងលើនៅចំណុចក្បែរស្នាក់ការនគរបាលការពារព្រំដែនវរៈ៦១៧ស្ថិតក្នុងឃុំចាន់មូលស្រុកមេមត់ ចំណែកម្ចាស់រថយន្តដឹកឈើនៅពេលដែលឃើញកម្លាំងសមត្ថកិច្ចទៅដល់បាននាំគ្នារត់គេចខ្លួនភ្លាមៗតែម្តង។

ក្រោយពីបង្ក្រាបបានរថយន្តដឹកឈើប្រណិតហើយសមត្ថកិច្ចនគរបាលបានប្រគល់ឲ្យទៅជំនាញសង្កាត់រដ្ឋបាលព្រៃឈើមេមត់ចាត់ការបន្តតាមនិតិវិធីច្បាប់ដែលធ្វើឲ្យលោកតួតវត្ថានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់មិនសប្បាយចិត្តសោះឡើយ ហើយថែមទាំងខឹងសម្បាជាមួយអ្នកកាសែតដែលបានទៅយកព័ត៌មានទៀតផង។

សូមបញ្ជាក់ថា: រយៈពេលចុងក្រោយនេះគេបានសង្គេតឃើញលោកហ៊ាងសុភ័ក្រ្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលចុះបង្ក្រាបទីតាំងស្តុកឈើនិងរថយន្តដឹកឈើប្រណិតបានជាបន្តបន្ទាប់ ចំណែកកម្លាំងជំនាញរដ្ឋបាលព្រៃឈើវិញមិនបានចុះបង្ក្រាបសោះឡើយ៕

16-09-201557671

57673

57674

Loading...

Leave a Reply

Your email address will not be published. Required fields are marked *