នគរបាលប៉ុស្តិ៍តាខ្មៅ ចុះបង្ក្រាបគ្រឿងញៀនបានជនសង្សយ័០៥នាក់ រត់គេចខ្លួន២នាក់ រួមនិងថ្នាំញៀនមួយចំនួន

ខេត្តកណ្តាល៖ នគរបាលប៉ុស្តិ៍តាខ្មៅ ចុះបង្ក្រាបករណីគ្រឿងញៀនបានឃាត់ខ្លួនជនសង្សយ័០៥នាក់ រួចរត់គេចខ្លួន២នាក់ រួមនិងថ្នាំញៀនមួយចំនួន។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីនៅចំណុចលើផ្លូវបេតុងភូមិលេខ០៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

ជនសង្ស័យចំនួន០៧នាក់ ៖ទី១ឈ្មោះជា-សារិទ្ធភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិលេខ០២សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចិញ្ចឹមត្រី។

ទី២ឈ្មោះពិន សុភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរកម្មក។

ទី៣ឈ្មោះគឹម យ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។

ទី៤ឈ្មោះស៊ុយ ស្រីនាត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ។

ទី៥ឈ្មោះហុន ទិត្យ ភេទប្រុស កើតថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០០៩លំនៅកំណើតភូមិលេខ២សង្កាត់ស្វាយរលំស្រុកស្អាង ខេត្តកណ្តាល សព្វថ្ងៃរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ថ្ងៃខែឆ្នាំខាងលើផ្អែកទៅលើសំបុត្រកំណើត ។

ទី៦ឈ្មោះសោម ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិក(គេចខ្លួន)។

ទី៧ឈ្មោះផាត សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (គេចខ្លួន)។

នគរបាលប៉ុស្តិតាខ្មៅបានអិយដឹងថា៖ មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ ក៍ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលេងមានកាសង្ស័យក៍ឃាត់សួរនាំហើយធ្វើការឆែកឆេរពេលនោះឈ្មោះជា-សុរិទ្ឋក៍រត់គេចខ្លួនហើយសមត្ថកិច្ចតាមចាប់ខ្លួនបានឆែករកឃើញថ្នាំញៀនចំនួន០៧កញ្ចប់។

ចំណែកឈ្មោះសោម-ចំរើននិងឈ្មោះផាត-សុភាពបានរត់គេចខ្លួន។ហើយឈ្មោះជា-សុរិទ្ធបានប្រាប់សមត្ថកិច្ចថានៅផ្ទះឈ្មោះផាត-សុភាពនៅមានថ្នាំញៀនទៀតរួចកម្លាំងយើងបន្តទៅដល់ផ្ទះឈ្មោះផាត-សុភាពបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនិងរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ធំបន្ថែមទៀត។

ហើយលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ
រួចបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកផ្នែកជំនាញអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...