នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវចាប់ខ្លួនអ្នកបាញ់ និងទទួលទិញសាត់ព្រៃ២នាក់ ដកហូតកាំភ្លើងកែច្នៃ១ដើម

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ​ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ បានចាប់ខ្លួនជនសង្ស័យបាញ់សទ្វព្រៃម្នាក់ អ្នកទទួលទិញសត្វព្រៃម្នាក់ ព្រមទាំងដកហូតកាំភ្លើងកែច្នៃមួយដើមផងដែរដើម្បីបន្តនីតិវិធី ខណៈដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលចាប់ខ្លួននៅចំណុចអូត្រនេ ក្នុងភូមិសាស្ត្រឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ប្រភពពីនគរបានបានបញ្ជាក់ថា ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ ចាន់ ភៅ ភេទប្រុស អាយ៣២ឆ្នាំ ជាអ្នកបាញ់សត្វប្រើសបណ្តាលឲ្យងាប់១ក្បាល និងឈ្មោះ ដាំ កងតែង ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកទទួលទិញសត្វប្រើស ។ ជនទាំងពីរនេះមានទីលំនៅភូមិញ៉ាងស៊ុប ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ដាំ ភេទប្រុស អាយុប្រមាណ៣០ឆ្នាំ​បានរត់គេចខ្លួន ។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតកាំភ្លើងកែច្នៃមួយដើម ដែលព្រានបានលាក់ទុកក្នុងព្រៃសម្រាប់ធ្វើសកម្មភាព និងសត្វប្រើសងាប់១ក្បាលផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាងវត្ថុតាង​ត្រូវប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើសង្កាត់សេកុងចាត់ការតាមនីតិវិធី ៕

photo691526822154840094

851302183_36730_7069297164915731441

Loading...

Leave a Reply

Your email address will not be published. Required fields are marked *