នគរបាលប៉ុស្តិ៍​​ចោម​ចៅ​ឃាត់​រថ​យន្ត​ដឹក​ម៉ូតូ​ស្តុប​ពី​១២​គ្រឿង​ ​សង្ស័យ​ម៉ូតូ​គេច​ពន្ធ

ភ្នំពេញ ៖ រថយន្តតាក់ស៊ីមួយគ្រឿងដឹកម៉ូតូម៉ាកស្កុកពីចំនួន១២គ្រឿង ត្រូវកម្លាំងអន្តរាគមន៍​ល្បាត​ប្រទះ​ឃើញឃាត់សួរ​នាំ​អត់មានឯកសារគ្រប់​គ្រា​ ​ន់សង្ស័យថាជាម៉ូតូគេចពន្ធ និងម៉ូតូ​ដែល​ទទួល​ផលចោរ​កម្មឃាត់យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ​ កាលពីវេលាម៉ោង9និង៣០នាទី​យ​ប់ថ្ងៃទី២ ខែតុលាតាមបណ្ដោយផ្លូវវេងស្រេង ​ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅល្បាតក្នុង ​មូលដ្ឋានតាមផ្លូវវេងស្រេងទិសដៅពីកើតទៅ​លិចបាន​ប្រ​ ទះឃើញរថយន្តម៉ាក់ហ៊ីលុចពណ៌ឈាមជ្រូកឆ្នូតទឹកប្រាក់ ពាក់ស្លាកលេខ  ឆ 3733.ភព2​ ជាប្រភេទរថយន្តតាក់ស៊ីមានដឹកម៉ូតូ​ចំនួន១២​គ្រឿងសុ​ទ្ធ​​តែ​ម៉ាកស្កុកពីទាំង ​អស់​។ លុះពេលសមត្ថកិច្ចសួររកមើលឯក​សារ​​របស់ម៉ូតូបែរជាមិនមានគ្រប់គ្រាន់ ហើយម៉ូតូទាំង១២គ្រឿងនោះអត់ស្លាក​លេ​ខ ថែមទាំងដោះក្បាំងដោះស្តុបចេញអស់ហើយ  ប៉ុន្តែមានម៉ូតូ៣គ្រឿងពាក់ស្លាកលេខអក្សរថៃ  ទើបសមត្ថកិច្ចឃាត់យកទៅរក្សាទុកនៅប៉ុស្តិ៍ន​គរ​បាលចោមចៅ ដោយតំណាងខាងម្ចាស់​ម៉ូតូអះអាងថា​៣ថ្ងៃទៀតនឹងយកឯកសារមកបង្ហាញសមត្ថកិច្ច ។

តាមសម្តីរបស់អ្នកបើកបររថយន្តដឹកម៉ុតូ ​មានឈ្មោះឈឹត ឌុលភេទប្រុសអាយុ48ឆ្នាំមុខរបរត់តាក់ស៊ីរស់នៅភូមិអង្គតាសោម ឃុំអង្គតាសោមស្រុក​ត្រាំ​កក់​ខេត្តតាកែវ​ បានឲ្យដឹងថាម៉ូតូនេះគាត់ដឹកពីឃ្លាំងរំសេវយកទៅដាក់នៅអង្គតាសោមស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមសម្តីរបស់លោក​សុ​ខ  ឡាយអាយុ37ឆ្នាំទីលំនៅភូមិស្ទឹងមានជ័យសង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យដែលជាអ្នកតំណាងចេញមកមុខមកអះអាងថា​ម៉ូតូទាំង១២​គ្រឿ​ ងនេះបាននាំចេញពីឃ្លាំងរំសេវឃ្លាំងលេខ 19នាំចេញទៅស្រុកត្រាំកក់ខេត្តតាកែវហើយម៉ូតូទាំងអស់នេះសុទ្ធតែមានពន្ធ រង់ចាំ៣ថ្ងៃទៀត​គា​ត់​នឹងឯកសារមកបង្ហាញសមត្ថកិច្ច ។

ទោះបីជាយ៉ាងសមត្ថកិច្ចបានបង្ហើបថាដោយសារតែចោរប្លន់និងចោរកាច់កកើតមានរាល់ ថ្ងៃភាគច្រើនរកមិនដែលឃើញម៉ូតូដែលជនសង្ស័យ​យ​កទៅបាត់ទេ ដូច្នេះហើយម៉ូតូខាងលើនេះអាចជាម៉ូតូដែលទទួលផលចោរកម្ម ឫក៏ជាម៉ូតូគេចពន្ធ​ស ដែលមត្ថកិច្ចកំពុងតែ​តស្រាវជ្រាវបន្តទៀត ៕

2015_10_03_10_50_27 2015_10_03_10_50_27_1 2015_10_03_10_50_27_2 2015_10_03_10_50_27_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *