នគរបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញជិះម៉ូតូបុកទូគរថយន្តហើយទាសំណងទៀត

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌកម្រោតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានជិះម៉ូតជ្រុលូទៅបុកទូគរថយន្ត ពីក្រោយហើយទាមទារអោយអ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូរបស់ខ្លួនចំនួន៨ម៉ឺនរៀលថែមទៀត។

ហេតុការណ៍នេឲបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ(IU) តាមបណ្តោយផ្លូវលេខ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីអ្នកបើកបររថយន្តឈ្មោះ ឌី ភេទប្រុសអាយុជាង២០ឆ្នាំ បាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយព័ណខៀវពាក់ស្លាកលេខភ្នំពេញ3A0187ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតខ្លួនបានជាន់ហ្វាំងឈប់ នៅស្តុប ដើម្បីរងចាំឆ្លង ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1G9651បើកបរដោយបុរស់ម្នាក់ឈ្មោះ ញឹម សុវណ្ណដេត អត្តលេខ (72178) ជាមន្ត្រីនគរបាលនៅការិយាល័យនគរបាលរាជធានីភ្នំពេញជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ជិះមកបុករថយន្តគាត់ ពីក្រោយ ហើយម្ខាស់ម៉ូតូ ឈ្មោះលោក ញឹម សុវណ្ណដេត បានរករឿង ដោយទារសំណងពីខ្លួន៨ម៉ឺនរៀលថែមទៀត។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នាំគ្នាហួសចិត្តយ៉ាងខ្លាំងជាមួយមន្ត្រីអនុវត្តន៍បែរជាបំពានទាំងកម្រាល់ អាងខ្លួនជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ នោះ ។

។ដោយពួកគាត់លើកឡើងថា (ខ្លួនជាមន្ត្រីនគរបាលជិះម៉ូតូទៅបុកទូគរថយន្តគេពីក្រោយហើយមិនទទួលកំហុសខ្លួនឯងជាអ្មកខុសបែរជាទាមទារអោយ ជនរង្គ្រោះសងថ្លៃខូចខាតម៉ូតូរបស់ខ្លួនទៀត ។

ក្រោយកើតហេតុម្ចាស់រថយន្តខ្ជីវែងឆ្ងាយក៍សុំសងថ្លៃខូចខាតម៉ូតូទៅលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះចំនួន៥មុឺនរៀល ដើម្បីបញ្ចប់រឿងប៉ុន្តែលោក ញឹម សុវណ្ណដេត មិនព្រមយកទេដោយទារ លុះត្រាបានចំនួន៨មុឺនរៀលទើបព្រម ។ ក្រោយមកក៍មាន ការសម្របសម្រួល ពីនគរបាលចរាចរណ៍ខណ្ឌសែនសុខជួយសម្របសម្រួលទើបលោក ញឹម សុវណ្ណដេត ព្រមទទួលយកសំណងត្រឹម៥ម៉ឺនដើម្បីបញ្ចប់រឿង នៅនឹងកន្លែងតែម្តង៕

Loading...