នគរបាលម្នាក់យកកាំភ្លើងបាញ់បុរសម្នាក់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ បរុសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមល្ងាចថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៦ ដោយគ្រាន់តែជនរងគ្រោះបង្កហិង្សាលើនគរបាលប៉ុណ្ណោះ ។

អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះឈ្មោះ សុខ ណា អាយុ២០ឆ្នាំ បានវាយទៅលើឈ្មោះ ហ៊ី ដែលជាមន្រ្តីនគរបាលប៉ុស្តិ៍ ។

សាក្សីអះអាងថា កម្លាំងនគរបាលមានគ្នាចំនួន៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហើយបានបាញ់សំឡុត ដោយគ្រាប់ទី១បាញ់ឡើងលើ គ្រាប់ទី២បាញ់ឡើងលើ តែជនរងគ្រោះនៅតែដើរចូល ថែមទាំងមានព្រនង១ផងដែរ ហើយបានវាយត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល ទើបឈ្មោះ ហ៊ី បាញ់គ្រាប់ទី៣បាញ់ បណ្ដាលឲ្យផ្លាតត្រូវច្អឹងជំនីជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានសម្តែងការក្តុកក្តួលនៅក្នុងចិត្ត មិនគួរណានគរបាលអាងមានកាំភ្លើងបាញ់សម្លាប់ប្រជាពលរដ្ឋត្រ ដោយគ្រាន់តែមានព្រនង់នៅក្នុងដៃប៉ុណ្ណោះសោះ ។ ករណីនេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាស៊ើបអង្កេត និងផ្តន្ទាទោសខ្មាន់កាំភ្លើងឲ្យស័ក្តិសមទោសកំហុសរបស់ខ្លួនផង ៕

 

Untitled-1

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *