នគរបាលស្រុកគងពិសីឃាត់ខ្លួនបុរស២នាក់ជាមួយវត្ថុតាងគ្រឿងញៀនជាក់ស្តែង

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺបានចាប់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង កែវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំជង្រុក ស្រុកគងពិសី​ខេត្តកំពង់ស្ពឺ និងឈ្មោះ ​ញឹម ពុធ​​ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី​ខេត្តកំពង់ស្ពឺ ។

ក្នងការឃាត់ខ្លួននោះផងដែរ សមត្ថកិច្ចដកហូតគ្រឿងញៀន៧កញ្ចប់តូច ម៉ូតូ​១គ្រឿង និងទូរស័ព្ទ១គ្រឿង ៕ មណ្ឌលច្បារមន

 

Loading...