នគរបាលស្រុកបរកែវ ចាប់ខ្លួនជនជាតិរុស្ស៊ី២នាក់ ក្រោយលួចចូលជីកត្បូង

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ ខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង បានឃាត់ខ្លួនជនជាតិរុស្ស៊ី២នាក់ ដែលចូលលួចជីកត្បូង នៅចំណុចបរឡយ ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខណៈដែលជនសង្ស័យទាំង២ ដើរពីស្រុកអូរជុំ ហើយបានបន្តការសួរនាំ នៅការិយាល័យអន្តោប្រវេសន៍ខេត្ត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

មន្ដ្រីនគរបាល ប៉ុស្តិ៍ឃុំកិចុង បានឲ្យដឹងថា ជនជាតិរុស្ស៊ីទាំង២នាក់នេះ ទី១៖ឈ្មោះ អៀល ដា (IL DA) អាយុ៤៧ឆ្នាំ ទីកន្លែងកំណើត កាហ្សាក់ស្ថាន បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី២៖ឈ្មោះ ដានិល វូលីនស្គី (DANIL VOLINSKY) អាយុ៣១ឆ្នាំ ទីកន្លែងកំណើត ទីក្រុងម៉ូស្គូ បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរកែវ ធ្វើការត្រួតពិនិត្យពុំមានលិខិតឆ្លងដែននោះទេ ពោលគឺស្នាក់នៅដោយខុសច្បាប់ ៕

e w

Loading...