នគរបាលស្រុកភ្នំព្រឹកបាននាំកម្លាំងជំនាញចុះធ្វើការបង្ក្រាបករណីជួញដូរសារធាតុគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ករណីថ្នាំញៀននិងវត្តុតាង

ស្រុកភ្នំព្រឹក+ខេត្តបាត់ដ៏បង៖ អធិការនគរបាលស្រុកភ្នំព្រឹក បាននាំកម្លាំងជំនាញនគរបាលស្រុក បានធ្វើការចុះបង្ក្រាបបទល្មើសជាក់ស្ដែង ឃាត់ខ្លួនស្ត្រី២នាក់
ជាជនសង្ស័យ បានកាន់កាប់រក្សាទុក្ខថ្នាំញៀននិងជួញដូរ សារធាតុគ្រឿងញៀន ក្រោយពីការបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងថ្នាំញៀនប្រភេទ(យ៉ាម៉ា)
ចំនួន២១៧គ្រាប់ រថយន្ត១ គ្រឿង ទូរស័ព្ទដៃចំនួន១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅភូមិភ្នំថ្មលបត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដ៏បង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលជាជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួនពីករណីរទុក្ខថ្នាំញៀននោះទី១ឈ្មោះ ចាន់ រឿម ភេទស្រំអាយុ
៤៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ,ដកហូតវត្តុតាងសារធាតុថ្នាំញៀនចំនួន១៨គ្រាប់ពណ៍ស្លាទុំតាងមូលនិងរថយន្ត១គ្រឿងម៉ាកCaryធ្លាម ពណ៍ខ្មៅស្លាក
លេខបាត់ដ៏បង 2A0624 ។ ទីឈ្មោះ អយ នាង ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ ,រឹបអូសវត្តុតាងដែលបានឆែកឆេរនៅជាប់និងខ្លួនជន
សង្ស័យប្រភេទថ្នាំគ្រាប់សញ្ញាWY មានពណ៍ស្លាទុំរាងមូលសំប៉ែតជាសសារធាតុថ្នាំញៀនមានចំនួន១៩៩គ្រាប់និងទូរស័ព្ទដៃ១គ្រឿងម៉ាកHIYA,។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង២នាក់ ក្រោយពីបានឃាត់ខ្លួននៅចំណុចកើតហេតុរួចមកក៏បានបញ្ជូនមកកាន់នៃសស្នងការខេត្តបាត់ដ៏បង
បន្ទាប់មកសមត្ថកិច្ចនគរបាលជំនួញស្នងការខេត្តបាត់ដ៏បងក៏ កសាងសំណុំរឿងញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបង ៕ នាគខៀវជាយដែន

 

Loading...