នគរបាលស្រុកសំរោងទងឃាត់ជនសង្ស័យ២នាក់លួចម៉ូតូមិនបានសម្រេច

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកសំរោងទងឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានព្យាយាមជិះគេចខ្លួន ។

ហេតុការណ៍ឃាត់ជនសង្ស័យបានកាលពី វេលាម៉ោង 01និង30នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នំា២០១៧ នៅចំណុចភូមិច្រកបានការ ឃំុខ្ទំុក្រំាង ស្រុកសំរោងទង។

នគរបាលស្រុកនិយាយអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមនេះមិនដឹងចំនួនប៉ុន្មាននាក់ឡើយបានធើ្វសកម្មភាពគាស់ចម្រឹងបង្អូចផ្ទះលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ125 ស៊េរីឆ្នាំ2017 របស់ឈ្មោះ ភឺន ផល្លា ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិច្រកបានសុខ ឃុំទ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពេលដឹងបាត់ ម្ចាស់បានរាយការណ៍មកសមត្ថកិច្ចបានអន្តរាគមន៍ សហការជាមួយប្រជាការពារដាក់កម្លាំងពួនស្ទាក់ពេលនោះ ក្រុមចោរបានជិះមកដល់ភូមិស្រីសំពោង ឃុំទ្ទុំក្រាំង ត្រូវបានប្រជាការពារឃាត់ តែឃាត់មិនឈប់ ហើយប្រជាការពារវាយ១ដំបងពិលចរាចរជិះបានប្រមាណ80ម៉ែត្រ ក៏ដួលម៉ូតូ ពួកក្រុមចោរត់ចោលម៉ូតូ លុះដល់ម៉ោង៤ទៀបភ្លឺ សមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ អ៊ុន រតនា ភេទស្រី២៩ឆ្នាំ រស់នៅភូមិព្រៃជ ឃុំព្រៃញាត់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជាអ្នកចាំឌុបក្រុមចោរខាងលើ និងម៉ូតូ១គ្រឿង ម៉ាកសេ90 គុបជ្រុង បន្ទាប់មក ម៉ោង7និង30នាទីព្រឹក កម្លាំងបានឃាត់ឈ្មោះ អ៊ុន សាវឿន ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី នៅចំណុចព្រៃខាងត្បូងភូមិ កណ្ដាលឃុំវល្លិស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

ក្រោយពេលឃាត់បានឈ្មោះខាងលើបានឆ្លើយសារភាព ខ្លួនបានធើ្វសកម្មភាពលួចម៉ូតូខាងលើពិតប្រាកកដមែន និងឈ្មោះ អ៊ុន រតនា ជាអ្នកទៅឌុបពួកខ្លួន ។ ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រុមនេះប្ដីមេចោរ ប្រពន្ធក៏ចោរ ប្អូនប្រពន្ធក៏ចោរ តែប្ដីរត់គេច់ខ្លួន ចាប់បាន២នាក់បងប្អូន ប្រពន្ធ អ្នកឌុប ប្ដីនឹងប្អូន ទៅទំលាក់អោយចូលលួចប្ដី ឈ្មោះ ហ៊ូ រ៉ាត់ 40ឆ្នាំរត់គេច់ខ្លួននគរបាលកំពុងតែស្វែងរកចាប់ខ្លួន៕ មណ្ឌលច្បារមន

 

Loading...