នគរបាលស្រុកអង្គស្នួលបញ្ជូននារីម៉ាស្សាជាជនដៃដល់ក្នុងករណីឃាតកម្មនិងស្ត្រីទទួលទិញម៉ូតូជនរងគ្រោះមកកាន់តុលាការ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលស្រុកអង្គស្នួលបានបញ្ជូនខ្លួននារីម៉ាស្សាជាឃាតករចាក់សម្លាប់បុរសវ័យចំណាស់ម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ដើម្បីប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួន មកកាន់តុលាការតុលាការខេត្តកណ្តាល ជាមួយនិងស្ត្រីថៅកែទិញម៉ូតូដែលនគរបាលសហការធ្វើការបង្ក្រាប់តាមការចង្អុលបង្ហាញរបស់ជនដៃដល់។

គួរបញ្ជាក់ថា ជនដៃដល់ក្នុងករណីចាក់សម្លាប់ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយនៅក្នុងបន្ទប់ផ្ទះសំណាក់នោះឈ្មោះ ផេង ណាន ហៅ ណា ភេទស្រី អាយុ៣៣ឆ្នាំមានមុខរបរលក់ដូរ នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជានារីម៉ាស្សា ចំណែកបុរសរងគ្រោះឈ្មោះ នួន សុភាព (នួន ភាព) ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារ ព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។ ម៉ូតូបាត់បង់ម៉ាកHonda Dream
.C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785។

នគរបាលបានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញខិតខំធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឃាត់ខ្លួនជនដៃដល់បានសាកសួរទើបដឹងថា ម៉ូតូដែលគេប្លន់យកទៅនោះគេយកទៅលក់ឲ្យហាងទិញលក់ម៉ូតូសុខឃីមទិញលក់ម៉ូតូគ្រប់ប្រភេទ នៅក្នុងភូមគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយនគរបាលស្រុកអង្គស្នួល និងនគរបាលខណ្ឌព្រែកព្នៅចុះទៅត្រួតពិនិត្យ រកឃើញម៉ូតូមិនប្រក្រតីមួយចំនួន ប៉ុន្តែម៉ូតូជនរងគ្រោះខាងលើបានលក់ទៅឲ្យអ្នកទិញជិះនៅខេត្តកំពង់ចាមបាត់ហើយក្នុងតម្លៃ១៦៩០ ដុល្លារ រួចកម្លាំងក៏បានឃាត់ខ្លួនឈ្មោះ សុខឃីម ជាអ្នកទទួលទិញម៉ូតូនោះតែម្តងទៅ។

បច្ចុប្បន្ននគរបាលកំពុងបញ្ជូនអ្នកទិញម៉ូតូ និង ជនដៃដល់មកកាន់តុកាលារដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Loading...