នគរបាលស្រុកឧដុង្គបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឃាត់ខ្លួន០៧នាក់ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនជាច្រើនបញ្ចប់

ខេត្តកំពង់ស្ពឺ៖ក្រុមជនសង្ស័យ​ជួញដូររក្សាទុក ប្រប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០៧នាក់​ ​ត្រូវ​កំ​លាំ​ងនគរបាល​បង្រ្កាប​ រួមជារួមជាមួយវត្ថុតាងថ្នាំងញៀនខណៈដែលក្រុមជនសង្ស័យកំពុងចរាចរគ្រឿងញៀនហើយកម្លាំងបង្ក្រាបតែម្តង។

កាលពីវេលា០២និង៣០នាទីឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០នៅចំណុចព្រៃប្រេងខ្យល់ខាងលិចភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបានបញ្ជាក់ថា មុខសញ្ញាស​ង្ស័​យជាអ្នកប្រើប្រាស់​ រក្សា​ទុក​​ជួញដូរគ្រឿ​ង​ញៀ​នខុសច្បាប់​ ត្រូវ​បានកំលាំងអធិការ​ដ្ឋា​ននគរ​បាលស្រុកឧដុង្គបង្រ្កាប​នៅក្នុងព្រៃប្រេ​ង​ខ្យល់ ជាក់ស្តែង​ឃាត់ខ្លួន​បានជនស​ង្ស័យ​ ០៧​ នាក់៖ទី០១.ឈ្មោះ អុិន រស្មី​ ភេទប្រុស អាយុ២៩ឆ្នាំ​ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល

២.ឈ្មោះ រតនៈ​ សីហា​ ហៅអួច ភេទប្រុស អាយុ៣១ឆ្នាំ​ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​

៣.ឈ្មោះ ហៃ ដានី​ ភេទស្រី​ អាយុ៣០ឆ្នាំ​ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល

៤.ឈ្មោះ ហៃ ប៊ុនរ៉ុង​ ភេទប្រុស អាយុ១៨ឆ្នាំ​ឃុំផ្សារដែក ស្រុកពញាឭ​ខេត្តកណ្តាល

៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ១៩ឆ្នាំ​ឃុំទំនប់ធំ ស្រុកពញាឮ​ខេត្តកណ្តាល

៦.ឈ្មោះ ឆែម ស្រីវីន​ ភេទស្រី អាយុ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម

៧.ឈ្មោះ ហួត ស៉ីណា ភេទប្រុស អាយុ​១៨​ឆ្នាំ​ ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលបន្តថា នៅមុនការបង្ក្រាប​ ដោយបានគោលការណ៍ណែនាំពីលោ​ក​ឧ​ត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគ​របា​ល​ខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ខឹម​ សា​ម៉ុន​ អធិការនគរបាលស្រុកឧដុង្គ​ ដឹក​នាំ​ ដោ​យមានកិច្ច​សហការ​ពីអាជ្ញាធរ​មូលដ្ឋាន​ ប​ន្ដឆែកឆេរ​ រុករកឃើញម្សៅក្រាមពណ៌ស​ស​ង្ស័យជាគ្រឿងញៀន ចំនួន​២៣​កញ្ចប់​ ក្នុ​ង​នោះ​ ម្សៅច្រកស្បោង​ ចំនួន​ ០៩​កញ្ចប់​ធំ​ ម្សៅ​ច្រកស្បោង​ ចំនួន​ ០១មធ្យម​ និងម្សៅច្រ​កស្បោង​ ចំនួន​ ១៣​ តូច​ និងថ្នាំប្រភេទគ្រាប់​ WY​ ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹង​​អេឡិ​ច​ត្រូនិក​ ​ចំនួន​ ០១​គ្រឿង ទូរស័ព្ទដៃប្រភេទចំ​រុះ​ ចំនួន​០៣គ្រឿង លុយរៀល​ ៥៥៥,៥០០​ រៀល​ លុយដុល្លា៦១ដុល្លារ​ លុយបាត​២០,០​០​០​បាត លុយដុង ១០,០០០ដុង​ ម៉ូតូចំនួ​ន០៤​គ្រឿ​ង កាំភ្លើងកែឆ្នៃប្រើខ្យល់​ចំនួន​ ០១​ដើម និងឧបករណ៍​កែច្នៃ​សំរាប់ប្រើប្រាស់​គ្រឿ​ង​ញៀនមួយចំនួនទៀត។​

ក្រុមជនសង្ស័យពាក់ព័ន្ធករណីខាងលើជំនាញបាននកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​ អ​យ្យការ​ដើម្បីចាត់ការតាមនិតិវិធី​៕

 

Loading...