នគរបាលអធិការរដ្ឋានក្រុងបានលុងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន រួមជាមួយវត្ថុតាង

ខេត្តរតនគិរី៖ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កំលាំងអធិការនគរបាលក្រុងបានលុង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំនុចផ្ទះជួល ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ (ដោយប្រើវិធានញុះញុង)។

កញ្ចុះឃាត់ខ្លួនខាងលើនេះធ្វើឡើង ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនសង្ស័យមានឈ្មោះ វ៊ាំង តារា វិសា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់) រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

នគរបាលបានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០២កូនថង់ធំល្មមទំងន់៦.០២ក្រាមថ្លឹងទាំងសំបកថង់, ម៉ូតូអុិចសាយធឺ ពណ៌ខៀវលាយស ចំនួន០១គ្រឿង, ទូរសព្ទ អិនចុចពិលពណ៌ខ្មៅ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុង ដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរី ៕

Loading...