ខេត្តបន្ទាយមានជ័យ៖នគរបាលក្រុងប៉ោយប៉ែតបាននិមន្តព្រះសង្ឃចំនួន២២អង្គរៀបចំពិធីសូត្រមន្តប្រោះ ព្រហ្មបួងសួង សុំសេចក្តីសុខ សិរីសួស្តី ធ្វើឡើងតាមជំនឿសាសនាអបិយជំនឿដើម្បីសូត្រ មន្តដេញឧបទ្រុបចង្រៃក្នុងការបញ្ច្រៀសកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវ ជាតិលេខ៥ចាប់ពីចំណុចអាស្រមយាយម៉ៅ រហូតដល់ទីប្រជុំជនក្រុងប៉ោយប៉ែត។
ពិធីរៀប ចំនៅចំណុចអាស្រមយាយម៉ៅ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គ្រាដែលចំណុចនោះប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតកត់ចំណាំថាជាកន្លែងជើងកបដោយជាញឹកញាប់គេសង្កេតឃើញកើតគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្ស រងរបួសនិងស្លាប់ជាបន្តបន្ទាប់។ ពិធីធ្វើឡើងតាមជំនឿសាសនានេះដែរ ត្រូវ គេមើលឃើញថាមានការចូលរួមពីលោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការនគរបាលក្រុង ប៉ោយប៉ែត និងមន្ត្រីរាជការនៅក្រុងប៉ោយប៉ែត ជាច្រើននាក់បានអញ្ជើញចូល រួមផងដែរ។
ក្នុងឱកាសនោះបន្ទាប់ពីការរៀបចំសូត្រមន្តពីសំណាក់ព្រះសង្ឃនិងតាជីដូនជីធ្វើតាមជំនឿសា សនាចប់សព្វគ្រប់នៅចំណុចអាស្រមយាយម៉ៅរួចមក។បន្ទាប់មកទៀតគេបាននិមន្តព្រះសង្ឃគង់នៅលើរថយន្តសូត្រមន្តប្រោះព្រហ្មដេញឧបទ្រុបចង្រៃតាមដងផ្លូវជាតិលេខ៥ ចាប់ពីចំ ណុច អាស្រម យាយម៉ៅ រហូតដល់ចំណុចរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត ទើបពិធីបាន បញ្ចប់ តាមការគ្រោងទុក។
គួរបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យក្នុងរយៈពេល១ខែនេះ បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ចេញឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន១២នាក់និង ទទួលរងរបួសធ្ងន់និងស្រាលចំនួន៣៣នាក់។គ្រោះថ្នាក់ចរាចរណ៍ទាំង២០លើកនេះដែរគឺផ្តើមចេញភាគច្រើនបង្កឡើងដោយកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៍៕