នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជំរិត​ទារ​លុយ​៥០០​ដុល្លារ​ ពី​យុវជន​២​នាក់​ថ្នូរ​នឹង​ការ​ដោះ​លែង​

ភ្នំពេញ៖ ​បើ​យោង​តាម​សម្តី​បុរស​ពីរ​នាក់​ ដែល​ត្រូវជា​ឳ​ពុក​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ យុវជន​ទី​១.​មានឈ្មោះ​ ចាន់​ ឡុ​ង​ អាយុ​១៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ និង​ទី​២.​ឈ្មោះ​ នូ​ ធា​រ៉ុ​ង​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​រៀន​ថ្នាក់​ទី​១២​ ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ក្រោយ​ពេល​ចាប់​ កម្លាំង​ប៉ូ​លី​សបាន​នាំ​យុវជន​ទាំង​ពីរ​នេះ​ មក​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ញ​សង្កាត់​កា​កាប​ ដើម្បី​សាកសួរ​នាំ​ និង​ឃុំខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ​ នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​ ដែល​វា​ជា​ការ​ឃុំ​ទុក​ខុស​ពី​នីតិវិធី​ច្បាប់​ (​ហាម​លើស​ពី​៤៨​ម៉ោង​)​។​

​បុរស​ដែល​ជា​ឳ​ពុក​យុវជន​ពីរ​នាក់​ បាន​ឲ្យ​ដឹង​ទៀត​ថា​ អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទទួល​បន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​ លោក​ ឡេ​ង​ វាសនា​ បាន​ទារ​សំណង​ចំនួន​ ៥០០​ដុល្លារ​ ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង​កូនប្រុស​ទាំង​ពីរ​នាក់​ ដើម្បី​បិទ​រឿង​នេះ​កុំ​ឲ្យ​ទៅ​ដល់​ដៃ​តុលាការ​ ប៉ុន្តែ​ពួក​គាត់​គ្មាន​លុយ​ច្រើន​បែប​នេះ​ទេ​ ពោល​គឺ​ពួក​គាត់​ស្នើរ​សុំ​បង់លុយ​ចំនួន​ ២០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ ដើម្បី​សុំ​ឲ្យ​ដោះ​លែង​កូន​របស់​ពួក​គាត់​ ព្រោះ​ពួក​គាត់​គ្មាន​កំហុស​ទេ​ ហើយ​ម្យ៉ាងវិញទៀត​ពួក​គាត់​ក្រីក្រ​ណាស់​ រក​ព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​។​

​ពួក​គាត់​បាន​បញ្ជាក់​ថា​ ពេល​ចេញពី​ស៊ី​ការ​គេ​រួច​មក​នោះ​ កូនប្រុស​របស់​គាត់​បាន​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ក៏​ពិតមែន​ តែ​មាន​ពន្ធ​ត្រឹមត្រូវ​ ពោល​គឺ​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ​ម៉ូតូ​តែ​ប៉ុណ្ណោះ​ ពេល​ប៉ូ​លី​ស​ឃើញ​សង្ស័យ​ដេញ​តាម​ឃាត់ខ្លួន​កូន​គាត់​ តែ​ដោយសារ​ពួក​គេ​ភ័យ​ពេក​ទើប​បែ​ជា​រត់គេច​ ស្មាន់ថា​ប៉ូ​លី​ស​គឺជា​ចោរ​ដេញ​តាម​ប្លន់​ពួក​គេ​ដែរ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​រត់គេច​ខ្លួន​ ដូច្នេះ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២០​ ធ្នូរ​ ២០១៥​ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ក្រៅពី​ខ្លួន​ហើយ​ សមត្ថកិច្ច​បាន​បាញ់​ចំនួន​បី​គ្រាប់​ឡើង​លើ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​យុវជន​ពីរ​នាក់​នោះ​ឈប់​ ដូច្នេះ​យុវជន​ទាំងនោះ​បាន​ឈប់​ហើយ​ ប៉ុន្តែ​ប៉ូ​លី​ស​ក៏​បាន​វាយ​ទាត់​យុវជន​នោះ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​ រួច​រុញ​ចូល​ទៅ​ក្នុង​រថយន្ត​របស់​សមត្ថកិច្ច​តែ​ម្តង​ បើ​ទោះបីជា​ យុវជន​នោះ​អង្វរ​យ៉ាង​ក៏​ដោយ​ ក៏​សមត្ថកិច្ច​មិន​លើកលែង​ដែរ​៕

 

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *