នគរបាល​ខេត្តបន្ទាយមានជ័យ​ជួយ​សម្រួល​ចរាចរណ៍​ដល់​សិស្ស​ចេញពី​សាលារៀន​

​​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​ជូន​ដល់​ សិស្សសាលា​តូចៗ​ដែល​ចេញពី​រៀន​ទៅ​ផ្ទះ​គ្រា​ដែល​អត្រា​គ្រោះថ្នាក​ចរាចរណ៍​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​បាន​កើតឡើង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​និង​រង​របួស​មានការ​កើន​គួរ​ឱ្យ​ព្រួយ​បារ​ម្ម​ណ៍​។​

​ការ​រៀបចំ​សណ្តាប់ធ្នាប់​និង​សម្រួល​ចរាចរណ៍​ជូន​ដល់​កូនសិស្ស​សាលា​ក្នុង​ខេត្ត​បន្ទា​ យ​មាន​ជ័យ​របស់​កងកម្លាំង​នគរបាល​គឺ​ធ្វើ​ឡើង​នៅ​គ្រប់​បណ្តា​ស្រុក​ក្រុង​ទាំង​៩​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ជា​ពិសេស​នៅ​ចំណុច​គោលដៅ​ទីប្រជុំជន​ដែល​មាន​សាលា​ជាប់​និង​ផ្លូវជាតិ​ លេខ​៥​និង​លេខ​៦​។​ចំណុច​ផ្លូវជាតិ​ជា​កន្លែង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការ​រៀបចំ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​ជូន​ដល់​កូនសិស្ស​នេះ​ដែរ​ក្នុង​គោលបំណង​បង្ការ​ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​និង​ដើម្បី​ការពារ​អាយុជីវិត​សិស្ស​តូចៗ​ដើ​ត​ឆ្លងកាត់​ផ្លូវ​ខណៈ​មាន​មធ្យោបាយ​យានយន្ត​បើក​ឆ្លងកាត់​កាន់តែ​ច្រើន​ណែន​ណាប់​នោះ​។​សកម្មភាព​នេះ​ត្រូវ​គេ​មើលឃើញ​ថា​មានការ​គាំទ្រ​ពី​សំណាក់​អា​ព្យាបាល​សិស្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។​

​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះ​អនុវត្ត​ការងារ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​ជូន​ដល់​កូនសិស្ស​ចេញពី​សាលារៀន​នៅ​ពេល​នេះ​គឺ​គេ​មើលឃើញ​ថា​បាន​អនុវត្ត​តាម​ផែនការ​ដាក់​ចេញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​អាត់​ខែ​ម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ការពារ​អាយុជីវិត​សិស្ស​តូចៗ​ដែល​មិន​ទាន់​យល់​ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​គួរ​បញ្ជាក់​ថា​៖​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ឱ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែមករា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ខេត្តបន្ទាយមានជ័យ​បាន​កើតឡើង​ចំនួន​២៦​លើក​។​ ក្នុង​នោះ​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​២៥​លើក​ និង​ប្រភេទ​ស្រាល​១​លើក​ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​១៦​នាក់​ ទទួល​រង​របួសធ្ងន់​ស្រាល​សរុប​ ចំនួន​៦៧​នាក់​៕

IMG_0257
10984478_743636749086322_5295668514771183226_n
10929979_743636819086315_6258689425876620054_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *