នគរបាល​ខេត្តបន្ទាយមានជ័យ​បើក​ប្រតិបត្តិការ​២​ថ្ងៃ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ ៩​នាក់​និង​ដកហូត​បាន​គ្រឿងញៀន​៥​កូន​ថង់​តូច​

​ខេត្តបន្ទាយមានជ័យ​៖​ នគរបាល​ខេត្តបន្ទាយមានជ័យ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​ នគរបាល​ខេត្ត​បន្ត​បង្ក្រាប​បទល្មើស​គ្រឿងញៀន​,​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​នគរបាល​ស្រុក​មង្គល​បូ​រី​និង​ក្រុង​សិរី​សោភ័ណ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជាប​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៨​និង​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ ភូមិសាស្ត្រ​ក្រុង​សិរី​ សោភ័ណ​និង​ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

ជាមួយ​និង​ការ​ បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ ចំនួន​៥​កូន​ថង់​ស្មើ​និង​ទម្ងន់​ទម្ងន់​៣.៩​ក្រាម​។​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ កំពុង​តែ​គេ​បញ្ជូន​យក​ មក​សាកសួរ​និង​ កសាង​ សំណុំរឿង​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ចាត់​ ចែង​តាម​នីតិវិធី​ចប់​សព្វគ្រប់​ទើប​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ី​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​៖​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​ជា​បន្តបន្ទាប់​បាន​សម្រេច​នៅ​ពេល​នេះ​គឺ​មុន​ដំបូង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ឈ្មោះ​ជា​ហាក់​លី​ហៅ​អា​ប៉ាវ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ប្រកប​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ប្ញ​ស្សី​ក្រោក​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​នៅ​ចំណុច​សាលា​វិចិត្រសិល្បៈ​ក្រុង​សិរី​សោភ័ណ​។​

​នៅ​ពេល​នោះ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​លាក់​ទុក​ក្នុង​ហោ​ប៉ាវ​ខោ​ចំនួន​៥​កូន​ថង់​តូច​ ទម្ងន់​៣.៩​ក្រាម​ និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ថ្លឹង​ថ្នាំ​ញៀន​ ១​គ្រឿង​។​ក្រោយ​ពី​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​លក់​ចែកចាយ​ថ្នាំ​ញៀន​រូប​នេះ​រួច​មក​។​ទើប​មាន​ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់​ទៀត​សុទ្ធតែ​សិស្សសាលា​មក​កំ​ម៉​ង់​ទិញ​ថ្នាំ​ញៀន​តាម​ទូរស័ព្ទ​ដៃ​ពី​ជនសង្ស័យ​ឈ្មោះ​ជា​ហាក់​លី​ហៅ​អា​ប៉ាវ​។​ នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​រៀបចំ​អន្ទាក់​ហើយ​ ក្រសោប​ ចាប់​ជនសង្ស័យ​ប្រើ​ ប្រាស់​ថ្នាំ​ ញៀន​ចំនួន​៨​នាក់​បានជា​បន្តបន្ទាប់​បន្ថែម​ទៀត​ រួម​និង​ដកហូត​ទូរស័ព្ទ​សរុប​ ចំនួន​៥​គ្រឿង​ ។​ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ជនសង្ស័យ​គ្រឿងញៀន​មាន​រយៈពេល​២​ថ្ងៃ​គឺ​ លោក​ក៏​បាន​ សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍​ ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្រប​ សម្រួល​ចុះ​បង្ក្រាប​ពី​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ផង​ដែរ​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា​៖​ជនសង្ស័យ​ឈ្មោះ​ជាក់​ ហាក់​លី​ហៅ​អា​ប៉ាវ​ ជា​មុខ​ សញ្ញា​ជិះ​ម៉ូតូ​ដើរ​លក់​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ស្រុក​មង្គល​បូ​រី​និង​ក្រុង​សិរី​សោភ័ណ​ប្រ​សិន​មាន​អ្នក​ កំ​ម៉​ង់​ទិញ​ថ្នាំ​ញៀន​តាម​ទូរស័ព្ទ​គឺ​ជន​នេះ​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​លក់​ទៅ​ឱ្យ​កន្លែង​ណាត់ជួប​តែ​ម្តង​។​ជាមួយ​នោះ​មាន​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង​ សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ដាក់​ជាប់​និង​ខ្លួន​គេ​ទៀត​ផង​។​

ថ្នាំ​ញៀន​ ទាំងនោះ​គឺ​គេ​ទិញ​ពី​បុរស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​១​កញ្ចប់​២​ម៉ឺន​រៀល​លក់​ទៅ​វិញ​១​កញ្ចប់​៥​ម៉ឺន​រៀល​។​ ជនសង្ស័យ​គ្រឿងញៀន​ទាំង​៩​នាក់​និង​វត្ថុ​តាង​ថ្នាំ​ញៀន​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែធ្នូ​នេះ​ ត្រូវ​បាន​កម្លាំង​ ការិយាល័យ​ជំនាញ​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​។​ចំណែក​ ជន​ពាក់ព័ន្ធ​សមត្ថកិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​ តាម​ផ្លូវ​បន្ត​ទៀត​៕

20141230_094731

20141230_094812

Loading...

Leave a Reply

Your email address will not be published. Required fields are marked *