នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជន​អន្តោ​ប្រវេ​ស៍​វៀតណាម​ខុសច្បាប់​៩​នាក់​ មក​ធ្វើការ​ក្នុង​សិប្បកម្ម​កែ​ច្នៃ​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​ចូល​មក​ប្រទេស​កម្ពុជា​ខុសច្បាប់​ធ្វើ​ការងារ​នៅ​សិប្បកម្ម​កែ​ច្នៃ​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ ចាប់​ឃាត់ខ្លួន​និង​បញ្ជូន​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មុន​និង​បន្ត​ ចាប់​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​យក​ទៅ​ចាត់ចែង​តាម​នីតិវិធី​ បន្ត​។​

ជនជាតិ​វៀតណាម​ទាំង​៩​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ ក្នុង​ទឹកដី​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​រក​ជនបរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ខុស​ ច្បាប់​ជា​ពិសេស​ជនបរទេស​មក​ស្នាក់​នៅ​ក្នុង​ខេត្តបាត់ដំបង​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ នោះ​។​

​លោក​ អឿ​ន​ សា​រុន​ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​កិច្ច​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ចេញ​ប្រតិបត្តិការ​កាលពី​ព្រឹក​មិ​ញ​ នេះ​ធ្វើ​ឡើងជា​ច្រើន​គោលដៅ​ដើម្បី​ត្រួត​ពិ​ន្យិ​ស្វែងរក​គ្រប់​ជនបរទេស​ទាំងអស់​មក​ស្នាក់​នៅ​ ក្នុង​ខេត្តបាត់ដំបង​ខុសច្បាប់​។​កិច្ច​ការងារ​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​សិប្បកម្ម​កែ​ ច្នៃ​ឈើ​មួយ​កន្លែង​ក្រុង​ក្រុង​បាត់ដំបង​។​នៅ​ពេល​នោះ​ សមត្ថកិច្ច​បាន​ត្រួត​ ពិនិត្យ​រក​ឃើញ​ ជនជាតិ​វៀតណាម​៩​នាក់​មក​ស្នាក់​នៅ​ធ្វើ​ការងារ​ក្នុង​រោង​សិប្បកម្ម​មិន​មាន​លិខិត​ ស្នាម​ចូល​ មក​ប្រទេស​កម្ពុជា​ដោយ​ពួក​គេ​ធ្វើ​អន្តោ​ប្រវេ​ស៍​ខុសច្បាប់​។​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​ វៀតណាម​ទាំង​៩​នាក់​នោះ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​យក​មក​ សាកសួរ​។​

​លោកស្នងការ​រង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​ជនជាតិ​វៀតណាម​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៩​នាក់​នោះ​ដែរ​ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​ដដែល​សមត្ថកិច្ច​ខេត្ត​បាត់​ដំ​ បង​ក៏​ចាប់​បញ្ជូន​បន្ត​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​យក​ទៅ​ចាត់ចែង​ បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ វៀតណាម​វិញ​។​

​លោកស្នងការ​រង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​កិច្ច​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​ មិនមែន​ធ្វើ​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​នោះ​ទេ​គឺ​សមត្ថកិច្ច​អនុវត្ត​ទៅ​លើ​គ្រប់​ជនបរទេស​ ទាំងអស់​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ខុសច្បាប់​ ។​ជា​ពិសេស​ប្រ​សិន​រក​ឃើញ​ ជនបរទេស​ ណាមួយ​ចូល​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​បាត់​ខុសច្បាប់​គឺ​សមត្ថកិច្ច​និង​ធ្វើការ​ឃាត់ខ្លួន​ហើយ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ​។​

​លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា​៖​កន្លង​មក​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​ក៏​ធ្លាប់​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់​ចូល​មក​រស់នៅ​ខេត្តបាត់ដំបង​ខុសច្បាប់​នៅ​ចំណុច​បឹង​ទន្លេសាប​ក្នុង​ ស្រុក​ឯក​ភ្នំ​ម្តង​រួច​មក​ហើយ​។​ជនអន្តោប្រវេសន៍​ជនជាតិ​វៀត​ ណា​ម​ទាំង​១១​នាក់​នោះ​ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​រួច​ហើយ​ផង​ដែរ​៕​

r
x

Loading...

Leave a Reply

Your email address will not be published. Required fields are marked *