នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់​ជាប់​ពាកព័ន្ធ​នឹង​គ្រឿងញៀន​

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ សហការ​ជាមួយ​និង​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ បានជា​បន្តបន្ទាប់​ខណៈ​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​ខុសច្បាប់​។​

​ជាមួយ​និង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដកហូត​ បាន​ថ្នាំ​ ញៀន​មេ​តំ​ហ្វ​តា​មីន​ទឹកកក​ចំនួន​១០​កូន​ថង់​ស្មើ​និង​ទម្ងន់​៤.២​ក្រាម​។​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ ១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ចំការ​ស្វាយ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​ សង្កាត់​កំ​ ពង់​ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​យក​មក​សាកសួរ​និង​ចាត់ចែង​តាម​នីតិវិធី​។​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​សមត្ថកិច្ច​ចេញ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៦​នាក់​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃើញ​សកម្មភាព​របស់​ពួក​គេ​កំពុង​ តែ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ​។​បន្ទាប់​មក​លោក​ក៏​សុំ​គោល​ការ​ ពី​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​សម្របសម្រួល​ ការងារ​បង្ក្រាប​ពី​លោក​ ឡុ​ង​ ជាប​ ព្រះរាជ​អា​ជ្ញ​រង​នៃ​សាលាដំបូង​ខេត្ត​។ ​នៅ​ពេល​នោះ​ លោក​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​និង​ឃើញ​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​រួម​ និង​វត្ថុ​តាង​ថ្នាំ​ញៀន​តែ​ម្ត​។​

​លោកនាយ​ការិយាល័យ​បាន​បន្ត​ដឹង​ទៀត​ថា​៖​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦​នាក់​ ក្នុង​នោះ​មាន​២​នាក់​ជា​អ្នកលក់​ចែកចាយ​ថ្នាំ​ញៀន​ ចំណែក​៤​នាក់​ទៀត​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ ញៀន​។​ជនសង្ស័យ​លក់​ចែកចាយ​ថ្នាំ​ញៀន​ទាំង​២​នាក់​មានឈ្មោះ​ ១,​ ឆេ​ង​ គឹ​ម​ឡាក់​ ភេទ​ ប្រុស​ អាយុ​១៦​ឆ្នាំ​មុខរបរ​សិស្ស​បច្ចុប្បន្ន​រស់នៅ​ភូមិ​កំពង់ស្វាយ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​ សិរី​សោភ័ណ​ ២,​ ថា​ន​ ហួង​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​មានមុខ​របរ​មិន​ពិតប្រាកដ​ អ្នក​ទាំង​២​នាក់​ នេះ​រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៦​នាក់​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាប់​ពី​ចាត់ចែង​តាម​នីតិវិធី​រួច​ចប់​សព្វគ្រប់​ ។​ជនសង្ស័យ​ ទាំងនោះ​រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​និង​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕
​ ​
20150212_151448
20150212_151458
20150212_152115

Loading...

Leave a Reply

Your email address will not be published. Required fields are marked *