នគរបាល​ដុត​ក​ម្តេច​ចោល​អាវុធ​កែ​ច្នៃ​និង​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​រាប់រយ​ដើម​ ​

ខេត្តបន្ទាយមានជ័យ​៖​ អាវុធ​កែ​ច្នៃ​ប្រើ​ខ្យល់​បាញ់​គ្រាប់កង់​ ចំនួន​៤០០​ដើម​ អាវុធ​កែ​ច្នៃ​បាញ់​ព្រួញ​(​ស្នា​តេះ​)​ ២៤​ដើម​ ម៉ូ​ទ័​រ​ឆក់​ត្រី​ចំនួន​៦០​គ្រឿង​និង​ដង​ឆក់​ធ្វើ​ពី​ដើម​ប្ញ​ស្សីត​ដែក​ចំនួន​៥៧​គូរ​ សុទ្ធតែ​ ឧក​រណ៍​ហាមឃាត់​ខុសច្បាប់​ដែល​ នគរបាល​ខេត្តបន្ទាយមានជ័យ​ ធ្វើការ​បង្ក្រាប​ដកហូត​និង​ ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តាម​រយៈ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​រួច​មក​។​

អាវុធ​កែ​ច្នៃ​និង​ឧបករណ៍​ឆក់​ត្រី​ទាំងនោះ​ត្រូវ​បាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រមូល​ដុត​កំទេច​ចោល​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​ ការ​ដុត​កំទេច​អាវុធ​កែ​ច្នៃ​និង​ឧបករណ៍​សម្ភារៈ​ឆក់​ត្រី​ខុសច្បាប់​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ខែ​ មក​រា​ ឆ្នាំ​២០១៤​ ប្រព្រឹត្ត​ទៅ​ក្រម​វត្តមាន​លោក​ ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ ខេត្ត​បន្ទាយ​ មាន​ជ័យ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ ។​

​លោក​វរសេនីយ៍ឯក​ ចាន់​ តារា​ ស្នងការ​រង​ទទួល​ការងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គី​ ភ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់កង់​អាវុធ​កែ​ច្នៃ​បាញ់​ព្រួញ​និង​ឧបករណ៍​សម្ភារៈ​ ឆក់​ត្រី​ខុសច្បាប់​ដែល​ត្រូវ​ដុត​កំទេច​ចោល​នៅ​ពេល​នេះ​ត្រូវ​បាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រមូល​យក​មក​រក្សា​ទុក​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ​។​សកម្មភាព​សម្រេច​បាន​នៅ​ពេល​នេះ​គឺ​ដោយសារ​តែ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​ពេល​ចាប់ផ្តើម​ ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅ​ក្នុង​វេទិកាសាធារណៈ​។​ធ្វើ​ឱ្យ​ប្រជា​ ពលរដ្ឋ​មានការ​យល់​ដឹង​ពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​និង​ការ​រក្សា​ទុក​សម្ភារៈ​ខុសច្បាប់​ដែល​ប្រឈម​និង​មានទោស​ទណ្ឌ​ជាដើម​នោះ​។

​លោកស្នងការ​រង​បាន​លើក​ឡើង​ទៀត​ថា​៖​ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិ​ ភាព​ជូន​ប្រជាពលរដ្ឋ​ទួទៅ​រស់នៅ​មាន​សេចក្តីសុខ​ នគរបាល​ខេត្តបន្ទាយមានជ័យ​និង​បន្ត​ខិត​ ខំ​ទាំង​កម្លាំងកាយ​និង​ចិត្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​មាន​ ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម​គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​៖​ អាវុធ​ កែ​ច្នៃ​បាញ់​គ្រាប់កង់​និង​បាញ់​គ្រាប់​ព្រួញ​ជា​អាវុធ​មួយ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ដល់​អ្នក​ដទៃ​។​សម្រាប់​ជនខិលខូច​មាន​បំណង​យក​ទៅ​ប្រើប្រាស់​ប្រព្រឹត្ត​បទល្មើស​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ​នោះ​។​ការ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យ​មាន​របួស​ស្នាម​និង​ដល់​អាយុជីវិត​ទៅ​លើ​អ្នក​ណា​ម្នាក់​នោះ​គឺ​ប្រឈម​ចំពោះ​និង​ច្បាប់ព្រហ្មទណ្ឌ​។​រីឯ​ឧក​រណ៍​ឆក់​ត្រី​ត្រូវ​បាន​ច្បាប់​ជលផល​ហាមឃាត់​ហើយ​ជន​ណា​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​យក​ឧ​បរ​ណ៍​ខុសច្បាប់​ទៅ​នេសាទ​ត្រី​បើ​សមត្ថកិច្ច​ចាប់​ បាន​ជន​នោះ​ប្រឈម​និង​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ទៀត​ផង​។​

​ឯកឧត្តម​អភិបាល​ខេត្តបន្ទាយមានជ័យ​ក៏​បាន​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទាំងមូល​បាន​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ​។​ជា​ពិសេស​មាន​សកម្មភាព​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​បាន​សម្រេច​ ជា​បន្តបន្ទាប់​ ការ​ខិតខំ​ទាំងនេះ​ធ្វើ​ឱ្យ​បទល្មើស​ក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​ថយ​ចុះ​៕​

IMG_7859

IMG_7851

IMG_7864

Loading...

Leave a Reply

Your email address will not be published. Required fields are marked *