នគរបាល​បញ្ជូន​ខ្លួន​អ្នក​បើក​តាក់ស៊ី​ចាប់ជំរិត​យក​ប្រាក់​ពី​អ្នក​ជិះ​ពលក​ខ្មែរ​មក​ពី​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​មាន​គ្នា​២​នាក់​ ជា​អ្នក​រត់​តាក់ស៊ី​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ម​ក​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៦ ​ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ព្រែក​ប្ញ​ស្សី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។ ​ជនសង្ស័យ​នៅ​រសៀល​ ថ្ងៃ​ទី​០៨​ ខែ​ មក​រា ​ឆ្នាំ​២០១៥​ នេះ​នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ខេត្ត​កសាង​សំ​ ណុំ​រឿង​ដោយ​ចោទប្រកាន់​ពី​បទ​កំហែង​យក​ហើយ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​បន្ទាប់​ពី​ជនសង្ស័យ​និង​បក្ខពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ​ម្នាក់​មក​ពី​ប្រទេស​ថៃ​ដែល​បាន​ជិះ​រថយន្ត​របស់​ជនសង្ស័យ​មក​ដល់​ចំណុច​ភូមិសាស្ត្រ​ក្រុង​សិរី​សោភ័ណ​។​ ជនសង្ស័យ​មានឈ្មោះ​ស៊ុន​ ច​ន្ថា​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ប្ញ​ស្សី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​

​លោក​វរសេនីយ៍ទោ​សិត​ សំបោ​ន​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​កាលពី​យប់​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៥​ មាន​ពលករ​ខ្មែរ​ម្នាក់​មិន​ ស្គាល់ឈ្មោះ​រស់នៅ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ ទើបតែ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​បាន​ម៉ៅ​រថយន្ត​ ជនសង្ស័យ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​កាន់​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ក្នុង​តម្លៃ​ឈ្នួល​៣,៥០០​បាត​ ។​

​លុះ​ជនសង្ស័យ​និង​បក្ខពួក​បាន​ដឹក​ជន​រង​គ្រោះ​មក​ដល់​ចំណុច​ភូមិសាស្ត្រ​ទឹកដី​ក្រុង​សិរី​សោភ័ណ​ផ្លូវ​ទៅ​ខេត្តសៀមរាប​ស្រាប់តែ​ពួក​គេ​បាន​ចាប់ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​ចំនួន​២​ម៉ឺន​បាត​។​នៅ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទាក់​កញ្ចក់​រថយន្ត​ចំហៀង​បែក​ហើយ​ស្រែក​ក្នុង​រថយន្ត​ឱ្យ​គេ​ជួយ​ឃើញ​បែប​នេះ​អ្នក​រត់​ម៉ូតូឌុប​បាន​ជិះ​ដេញ​តាម​រថយន្ត​ជនសង្ស័យ​ពីក្រោយ​។​ ជនសង្ស័យ​ឃើញ​ស្ថានភាព​មិន​ស្រួល​ ក៏​បើកទ្វារ​រថយន្ត​ចាប់​អូស​ជន​រង​គ្រោះ​ទម្លាក់​ចុះ​ ពី​រថយន្ត​ហើយ​ជនសង្ស័យ​និង​បក្ខពួក​បាន​បើករថយន្ត​មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​ស្ថិត​ នៅ​ចំណុច​ខាងលើ​។​

​លោកនាយ​រង​ការិយាល័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​មក​ ប្តឹង​កន្លែង​សមត្ថកិច្ច​ក្នុង​នោះ​លោ​កក​ឧត្តមសេនីយ៍ត្រី​អាត់​ខែ​ម​ស្នងការ​នគរបាល​ខេត្ត​បាន​ ចាត់​លោក​វរសេនីយ៍ឯក​ សិទ្ធិ​ ឡោះ​ ស្នងការ​រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ ស្រាវជ្រាវ​។​ទើប​កំណត់​មុខសញ្ញា​បាន​ភ្លាមៗ​ហើយ​សុំ​គោលការណ៍​ពី​លោក​ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះ​ រាជអាជ្ញា​រង​ អម​សាលា​ដម​បូ​ង​ខេត្ត​ ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ស៊ុន​ ច​ន្ថា​ ហៅ​ម៉ៅ​ ចំណែក​ បក្ខពួក​ម្នាក់​ទៀត​ ឈ្មោះ​ ស​ រស់នៅ​ភូមិ​ សង្កាត់​ជាមួយ​ គ្នា​រត់​ គេចខ្លួន​ បាត់​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ​ក៏​ប៉ុន្តែ​ដោយ​សមត្ថកិច្ច​យោង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ សមត្ថកិច្ច​ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​៕

sas (1)

sas (2)

sas (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *