នគរបាល​បន្ត​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​១១​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​៤​កូន​ថង់​

​ខេត្តបន្ទាយមានជ័យ​៖​ នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័​បន្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​,​គ្រា​ដែល​លោក​ឧត្តមសេនីយ៍ត្រី​អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​ចេញ​បទ​ បញ្ជា​ដល់​កង​ កម្លាំង​ក្រោម​ឱវាទ​ត្រូវ​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជុំវិញ​បទល្មើស​គ្រឿងញៀន​,​ជន​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១១​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ ជំនាញ​សហការ​ជាមួយ​នគរបាល​ក្រុង​សិរី​សោភ័ណ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជាប​បន្តបន្ទាប់​។​ ក្នុង​នោះ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៤​កូន​ថង់​តូច​ស្មើ​និង​ទម្ងន់​៤.១​ក្រាម​រួម​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​។​

សមត្ថកិច្ច​ចេញ​បង្ក្រាប​កាលពី​វេលា​ ម៉ោង​៣​និង​៣០​នាទី​ រសៀល​ថ្ងៃ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​ផ្ទះសំណាក់​ម្គុ​ត​ពេជ្រ​ ស្ថិត​ក្នុង​ ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​ សិរី​សោភ័ណ​។​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ខែមករា​នេះ​ សមត្ថកិច្ច​កំពុង​យក​មក​សាកសួរ​ និង​ កសាង​សំណុំរឿង​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​មុន​និង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿង​ ញៀន​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​៖​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​ជា​បន្តបន្ទាប់​បាន​សម្រេច​នៅ​ពេល​នេះ​គឺ​ដោយ​មានការ​រាយការណ៍​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​។​មុន​ដំបូង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ឈ្មោះ​ទេស​បូ​រ៉ា​ ហៅ​អា​ព្រីង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ប្រកប​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិប​៣​សង្កាត់​ ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​។​ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​លក់​ចែកចាយ​ថ្នាំ​ញៀន​ រូប​នេះ​រួច​មក​។​ទើប​មាន​ ជនសង្ស័យ​ប្រើប្រាស់​ គ្រឿងញៀន​ចំនួន​១០​នាក់​ ទៀត​រស់នៅ​ ស្រុក​មង្គល​បូ​រី​ ក្រុង​សិរី​សោភ័ណ​និង​ស្រុក​ស្វាយចេក​ បាន​កំ​ម៉​ង់​ទិញ​ថ្នាំ​ញៀន​ តាម​ទូរស័ព្ទ​ ដៃ​ពី​ជនសង្ស័យ​រូប​នេះ​។​នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​រៀបចំ​អន្ទាក់​ហើយ​ក្រសោប​ចាប់​ ជន​ សង្ស័យ​ប្រើ​ ប្រាស់​ថ្នាំ​ ញៀន​ចំនួន​១០​នាក់​ជា​បន្តបន្ទាប់​ទៀត​ ។​ ការ​ចុះ​ប្រតិបត្តិកា​ រ​បង្ក្រាប​ ជនសង្ស័យ​គ្រឿងញៀន​នេះ​ដែរ​ លោក​ក៏​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍​ ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​និង​មានការ​ សម្របសម្រួល​ចុះ​បង្ក្រាប​ពី​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ផង​ដែរ​។

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ទៀត​ថា​៖​ជនសង្ស័យ​ឈ្មោះ​ទេស​ បូ​រ៉ា​ហៅ​អា​ព្រីង​ ជា​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ក្រុង​សិរី​សោភ័ណ​។​សកម្មភាព​រលក់​គ្រឿងញៀន​គឺ​គេ​ធ្វើ​ឡើង​តាម​រយៈ​កំ​ម៉​ង់​ទិញ​តាម​ទូរស័ព្ទ​នៅ​កន្លែង​ណាត់ជួប​។​ជនសង្ស័យ​រូប​នេះ​ក៏​បាន​ឆ្លើយ​សារភាព​ថា​ថ្នាំ​ញៀន​ទាំងនោះ​គឺ​គេ​ទិញ​ពី​មនុស្ស​ម្នាក់​នៅ​ភូមិ​ប្រ​ហូត​សង្កាត់​ អូរ​អំបិល​ ។​ ការ​ប្រកប​មុខរបរ​ រកស៊ី​លក់​គ្រឿងញៀន​ មាន​រយៈពេល​ជាង​២​ខែ​ មក​ហើយ​។​

​លោកនាយ​ការិយាល័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​មក​ពេល​នេះ​សមត្ថកិច្ច​និង​បន្ត​ស្រាវជ្រាវ​ ស្វែងរក​ចាប់​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ត​៕

IMG_7867

IMG_7868

IMG_7866

Loading...

Leave a Reply

Your email address will not be published. Required fields are marked *