នគរបាល​ពាក់​សក្តិ​៣​ ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​ ក្នុង​ទីបញ្ជាការដ្ឋាន​ វរៈ​នគរបាល​ការពារ​ព្រំដែន​៨០៧

​ខេត្តបន្ទាយមានជ័យ​៖​ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​អង្គភាព​វរៈ​៨០៧​ ឈរជើង​នៅ​បឹង​ត្រកួន​ ស្រុក​ថ្ម​ ពួក​ខេត្តបន្ទាយមានជ័យ​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ស្លាប់​ក្នុង​ បន្ទប់ទឹក​ដោយ​ចង​.​ក​និង​ ខ្សែភ្លើង​ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​វរៈ​៨០៧​ ដោយ​គេ​សង្ស័យ​មក​ពី​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​វង្វេងស្មារតី​ គួប​ផ្សំ​និង​មាន​ជម្ងឺ​ប្រចាំ​កាយ​។​

​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​ភូមិ​បន្ទាយ​មាន​រិ​ទ្ធិ៍​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​ នគរបាល​រូប​នោះ​មានឈ្មោះ​ ឡាក់​ លី​ហ៊ា​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មាន​ឋានន្តរសក្តិ​អនុសេនីយ៍ឯក​ មាន​ប្រពន្ធ​និង​កូន​១​នាក់​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ហេតុ​ការ​ប្រទះ​ឃើញ​មន្ត្រី​នគរបាល​រូប​នោះ​ស្លាប់​ នៅ​ក្នុង​បន្ទប់ទឹក​ភ្លាម​ សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ ត្រួតពិនិត្យ​សព​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​គាត់​ពិតជា​ស្លាប់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​ ឯង​មិន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បំរើ​ការងារ​ជាមួយ​បុរស​ឈ្មោះ​ ឡាក់​ លី​ហ៊ា​ នេះ​ គឺ​ ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ ហើយ​មាន​ស្មារតី​មិនល្អ​ទៀត​ផង​។​ កន្លង​ម​ធ្លាប់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ចង​.​ក​ ៣​ទៅ​៤​លើក​មក​ហើយ​ ប៉ុន្តែ​នៅ​ពេល​នោះ​បាន​ គេ​ឃើញ​តែងតែ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​ លុះ​លើក​ក្រោយ​នេះ​ គឺ​គាត់​ចង​.​ក​សម្លាប់​ខ្លួន​ បាន​សម្រេច​តែ​ម្តង​។​

​សាកសព​ត្រូវ​បាន​គ្រួសារ​ និង​អង្គភាព​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​ នៅ​ទីបញ្ជាការ​ ដ្ឋា​ន​វរៈ​នគរបាល​ការពារ​ព្រំដែន​៨០៧៕​ វិច្ឆិកា​

IMG_0941

IMG_0948

Loading...

Leave a Reply

Your email address will not be published. Required fields are marked *