នគរបាល​ស្រុក​មង្គលបុរី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ក្រុម​បណ្តាញ​គ្រឿងញៀន​៤​នាក់​

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ជនសង្ស័យ​របស់​ក្រុម​បណ្តាញ​គ្រឿងញៀន​៤​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មង្គលបុរី​ធ្វើការ​ចេញ​ស្ទាក់​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ខណៈ​ ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ចំណែក​មេ​ផ្គត់ផ្គង់​គ្រឿងញៀន​នៅ​ពីក្រោយ​ខ្នង​សមត្ថកិច្ច​មិន​ទាន់​ចាប់​ឃាត់ខ្លួន​បាន​នោះ​ទេ​សមត្ថកិច្ច​កំពុង​តែ​តាមដាន​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​រក​ការ​បង្ក្រាប​បន្ត​ទៀត​។​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​នៅ​ ចំណុច​វត្ត​ភ្នំ​តូច​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ​រួម​និង​ វត្ថុ​តាង​ថ្នាំ​ញៀន​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​មង្គលបុរី​ដើម្បី​យក​មក​សាកសួរ​ចាត់ចែង​តាម​នីតិវិធី​។​

​ ​ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ​ ១,​សេង​ ភ័​ណ្ឌ​ ហៅ​កុ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ប្រកប​មុខរបរ​លក់​ត្រី​និង​លក់​ថ្នាំ​ញៀន​ខុសច្បាប់​២,​លី​ សុ​ភិន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ គ្មាន​ មុខរបរ​ពិតប្រាកដ​ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ៣,​អោ​ក​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ គ្មាន​ មុខរបរ​ពិត​ប្រាកដជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ អ្នក​ទាំង​៣​នាក់​នេះ​បច្ចុប្បន្ន​ រស់នៅ​ភូមិ​ភ្នំ​ តូច​ជើង​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គលបុរី​និង​ទី​៤​ឈ្មោះ​,​ហ៊ុន​ ភក្តី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ គ្មាន​មុខរបរ​ ពិតប្រាកដ​ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​រាំង​ ឃុំ​ភ្នំ​តូច​ ស្រុក​ម​ង្គ​ប​បុរី​។​ វត្ថុ​តាង​គ្រឿងញៀន​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១៧​ កូន​ថង់​ស្មើ​និង​៤.៦​ក្រាម​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​១២​គ្រាប់​ម៉ូតូ​២​គ្រឿង​និង​ទូរស័ព្ទ​៣​គ្រឿង​។​

​លោក​វរសេនីយ៍ទោ​ ស៊ី​ ឌី​ អធិការ​នគរបាល​ស្រុក​មង្គលបុរី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ សមត្ថកិច្ច​ស្រុក​មង្គលបុរី​ចេញ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ពួក​គេ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ ខុសច្បាប់​។​លោក​ក៏​សុំ​គោល​ការ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ និង​ លោក​ ផា​ន់​ ភី​រម្យ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ជាក់ស្តែង​តែ​ម្តង​។​

ថ្នាំ​ញៀន​ទាំងនោះ​ជនសង្ស័យ​ឈ្មោះ​សេង​ ភ័​ណ្ឌ​ ហៅ​កុ​ ឆ្លើយ​សារភាព​ថា​រូបគេ​បាន​កំ​ម៉​ង់​ ទិញ​ពី​បុរស​ ម្នាក់​ឈ្មោះ​តា​ខ្ទើយ​នៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ញៀន​ដុះ​ស្លែ​ប្រចាំ​នៅ​ស្រុក​ថ្មគោល​។​ជនសង្ស័យ​និង​វត្ថុ​តាង​ថ្នាំ​ញៀន​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ នេះ​ នគរបាល​ ស្រុក​មង្គលបុរី​បាន​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​យក​ទៅ​ចាត់​ចែង​តាមនីតិវិធី​ច្បាប់​៕​
IMG_1905IMG_1904

Loading...

Leave a Reply

Your email address will not be published. Required fields are marked *