នគរបាល​អន្តោប្រវេសន៍​ក្រុង​ប៉ោយ​ប៉ែ​ត​បង្កើត​ច្រករបៀង​ខុសច្បាប់​នៅ​ខាងលិច​កាស៊ីណូ​ហ្គោ​ល​ឌិន​ក្រោ​ន​ដើម្បី​ប្រមូលប្រាក់​ពី​ពលក​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​

​ខេត្តបន្ទាយមានជ័យ​៖​ ច្រករបៀង​បង្កើត​ឡើង​ដោយ​ខុសច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​នៅ​ខាងលិច​កាស៊ីណូ​ហ្គោ​ល​ឌិន​ក្រោ​ន​និង​ខាងជើង​នៃ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ នៃ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៥០០​ ម៉ែ​ត​ដែល​គេ​ដឹង​ថា​ជា​កន្លែង​គ្រប់គ្រង​ដោយ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ត្រូវ​គេ​មើលឃើញ​ថា​កំពុង​បើកដៃ​ឱ្យ​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​។

​ការ​បើក​ច្រករបៀង​ខុសច្បាប់​បែប​នេះ​គេ​ក៏​មើលឃើញ​ទៀត​ថា​សម្រាប់​ជា​ឆ្នាំងបាយ​របស់​លោក​សឹម​ សំអាត​មេ​ប៉ុ​ស្ថ៍​ នគរបាល​ អន្តោប្រវេសន៍​ច្រក​អន្តរ​ ជាតិ​ប៉ោយ​ប៉ែ​ត​។​ នៅ​ចំណុច​ ច្រករបៀង​នោះ​ដែរ​គេ​ឃើញ​មាន​មន្ត្រី​ ម្នាក់​ពាក់​ខោអាវ​ស៊ី​វិល​អង្គុយ​គង​ ទាក់​ខ្លា​លើ​កៅអី​ចាំ​ រាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​យក​ប្រាក់​ដែល​ដើរ​ឆ្ល​កាត់​ចេញចូល​ក្នុង​ប្រទេស​ថៃ​។​ច្រក​ របៀង​នោះ​ត្រូវ​គេ​រាយការណ៍​មក​ថា​ការ​គ្រប់គ្រង​ដោយ​លោក​ប៊ុ​ន​ សុ​ផា​ កូនចៅ​លោក​ សឹម​ សំអាត​ មេ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរ​ ជាតិ​ប៉ោយ​ប៉ែ​ត​។​

​បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ដឹង​ថា​៖​ច្រករបៀង​ខុសច្បាប់​ស្ថិត​នៅ​ចំណុច​ខាងលើ​គ្រប់គ្រង​ដោយ​លោក​ ប៊ុ​ន​ សុ​ផា​ គឺ​ក្នុង​ មួយ​ថ្ងៃៗ​គេ​ឃើញ​យ៉ាង​ ហោច​ណាស់​ មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ចេញចូល​ខុសច្បាប់​ក្នុង​មួយ​ចាប់ពី​៣០០​នាក់​ឡើង​ទៅ​។​ពលករ​ ដែល​បាន​ដើរ​ឆ្លង​ដែន​នៅ​ចំណុច​ច្រករបៀង​មួយ​នេះ​បាន​ប្រាប់​ថា​គេ​បង់ប្រាក់​ឱ្យ​មន្ត្រី​ប្រចាំការ​នៅ​ទី​ នោះ​ក្នុង​ម្នាក់ៗ​ពី​៣០០​ បាត​ទៅ​៥០០​បាត​។​ការ​បើក​ច្រករបៀង​ ឱ្យ​មាន​ពលករ​ឆ្លង​ ដែន​ខុសច្បាប់​ត្រូវ​គេ​មើលឃើញ​ថា​ ពលករ​ឆ្លង​ដែន​ទាំងនោះ​ចេញ​ទៅ​អាច​ប្រឈម​និង​គ្រោះ​ ថ្នាក់​ដូច​ជា​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ រឺ​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ជាដើម​។​

​ជុំវិញ​ករណី​នេះ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​ប៊ុ​ន​ សុ​ផា​ ជា​អ្នក​គ្រប់​ គ្រង​ច្រករបៀង​នោះ​ ឱ្យ​ជួយ​បំភ្លឺ​រឿង​បង្កើត​ច្រករបៀង​ខុសច្បាប់​នេះ​ឡើង​ លោក​ឆ្លើយ​តប​មក​ វិញ​ថា​រឿង​នេះ​ទៅ​សួរ​មេ​របស់​លោក​ទើប​ដឹង​។​បន្ទាប់​មក​អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ត​ទំនាក់ទំនង​ទៅ​លោក​ សឹម​ សំអាត​ មេ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឱ្យ​ជួយ​បំភ្លឺ​នោះ​ដែរ​ ដោយ​លោកនាយ​យា​ថា​ទៅ​ជួប​លោក​ ប៊ុ​ន​ សុ​ផា​ វិញ​នៅ​ពេល​ នេះ​ លោក​កំពុង​ហូប​បាយ​។​ជុំវិញ​នៃ​ការ​រុញ​ទៅ​សួរ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ កូនចៅ​និង​មេ​ ហាក់បី​ ដូច​ជា​គ្មាន​នរណា​ចេញ​មុខ​ទទួលខុសត្រូវ​ទាល់តែ​សោះ​។​តើ​ការ​គ្រប់គ្រង​របស់​ លោក​ សឹម​ សំអាត​ មេ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោប្រវេសន៍​ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ធ្វើ​ការងារ​ដឹកនាំ​យ៉ាង​ ដូច​ម្តេច​។​

​ពាក់ព័ន្ធ​និង​ការ​បើក​ច្រករបៀង​ឱ្យ​ខុសច្បាប់​ឱ្យ​ពលករ​ខ្មែរ​ដើរ​ចេញចូល​ឆ្លង​ដែន​ខុសច្បាប់​បែប​នេះ​ត្រូវ​គេ​មើលឃើញ​ថា​មេ​ប៉ុ​ស្ថិ៍​អន្តោប្រវេសន៍​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កំពុង​តែ​អនុវត្ត​ ផ្ទុយ​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​ឱ្យ​សមត្ថកិច្ច​គ្រប់​ ជាន់ថ្នាក់​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​ដោយ​ខ្លាចក្រែង​ពលករ​ទាំងនោះ​ចេញ​ទៅ​ជួប​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម​ម្ពុ​ជា​ក៏​បាន​គិតគូរ​និង​លើកទឹកចិត្ត​ហើយ​បញ្ចុះតម្លៃ​សេវា​បែបបទ​ឯកសារ​ឆ្លង​ដែន​ ដល់​ពលករ​ខ្មែរ​ថែម​ទៀត​ដើម្បី​ងាយស្រួល​ឱ្យ​បងប្អូន​ចាកចេញ​ទៅ​ធ្វើការ​ប្រទេស​ថៃ​ស្រប​ ច្បាប់​ក្នុង​ន័យ​ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​។​

​ជុំវិញ​នៃ​ការ​ឱ្យ​មាន​បង្កើត​ច្រករបៀង​ខុសច្បាប់​ទារប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​នេះ​ឡើង​គេ​ពុំ​ទាន់​ដឹង​ថា​តើ​ថ្នាក់លើ​និង​វិធានការ​យ៉ាងណា​ចំពោះ​មេ​ប៉ុ​ស្ថិ៍​អន្តោប្រវេសន៍​ច្រក​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នោះ​៕

ka (2)

ka (3)

ka (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *