នយោបាយ​ចងគំនុំ​គុំកួន​របស់​អា​មេ​រិ​ក​ទៅ​លើ​រុ​ស្ស៊ី​គឺ​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​

​គោលនយោបាយ​ចងគំនុំ​គំ​គួ​ន​របស់​ អា​មេ​រិ​ក​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​រយៈពេល​ កន្លង​មក​គឺ​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​ ។​ ទិស​ដៅ​សំខាន់​ដែល​អា​មេ​រិ​ក​វាយប្រហារ​ទៅ​ លើ​រុ​ស្ស៊ី​នោះ​គឺ​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ ប្រេង​ធ្លាក់​ចុះ​ដែល​ជា​ចំណុច​ស្រួច​នៅ​ ក្នុង​វិស័យសេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​នោះ​ ។​ គោលដៅ​របស់​អា​មេ​រិ​ក​គឺ​ធ្វើ​យ៉ាងណា​ ឱ្យ​រុ​ស្ស៊ី​ធ្លាក់​ក្នុង​វិបត្ដិ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ ធំ​ ពេល​នោះ​ប្រធានាធិបតី​ពូ​ទី​ន​ នឹង​ត្រូវ​ ដើរ​ចេញ​ដោយ​ស្វ័យប្រវត្ដិ​ ។​

​ប៉ុន្ដែ​គេហទំព័រ​ ប្លូ​ម​ប៊ើ​ដ​ បាន​ដក​ ស្រង់​សម្ដី​អ្នកឯកទេស​ Stanley​ Byron​ Wien​ មក​ពី​មជ្ឈមណ្ឌល​ព្យាករណ៍​ន​យោ​ បាយ​របស់​លោក​ខាងលិច​បញ្ជាក់​ថា​ ទាំងនោះ​ជា​ការ​គិត​សាមញ្ញ​ពេក​ដែល​ លោក​ខាងលិច​អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ ចុះ​ក្រោម​៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ។​ ប្រសិនបើ​តម្លៃ​ប្រេង​ធ្លាក់​ដល់​កម្រិត​ នោះ​ រុ​ស្ស៊ី​ប្រាកដជា​ធ្លាក់​ក្នុង​ភាព​ច​លា​ ច​ល​មិន​ខាន​ ។​ បន្ទាប់​ពី​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ធ្លាក់​ ក្នុង​វិបត្ដិ​ហើយ​នោះ​អា​មេ​រិ​ក​នឹង​ជំរុញ​ឱ្យ​ តម្លៃ​ប្រេង​កើនឡើង​ដល់​កម្រិត​៧០​ ដុល្លារ​ក្នុង​មួយ​ធុង​ ។​

​ជា​ការ​ពិត​ណាស់​ តម្លៃ​ប្រេង​ធ្លាក់​ចុះ​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ជួប​ផល​លំបាក​ យ៉ាង​ខ្លាំង​ ។​ មិន​ត្រឹមតែ​រុ​ស្ស៊ី​ប៉ុណ្ណោះ​ទេ​ ប្រទេស​លោក​ខាងលិច​ដែល​ចូលរួម​ ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​ ក៏​ត្រូវ​ប្រឈម​មុខ​ វិបត្ដិ​នោះ​ផង​ដែរ​ ។​ បច្ចុប្បន្ន​ ទាំង​រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​កំពុង​ពិនិត្យ​មើល​ការ​អត់​ ធ្មត់​ ការ​ស៊ូទ្រាំ​នឹង​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ដល់​ ប៉ុនណា​ ។​ អង់គ្លេស​ជា​ប្រទេស​ដែល​ ផលិត​ប្រេង​លំដាប់​កំ​បូល​នៅ​តំបន់​អឺរ៉ុប​ ក៏​ជួប​ផល​លំបាក​ ខណៈ​ដែល​មិន​មាន​ ប្រភព​ប្រេង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ ដល់​ប្រទេស​សម្ពន្ធមិត្ដ​ក្នុង​តំបន់​ ។​

​ប្រទេស​ដែល​ជួប​ផល​លំបាក​ជាងគេ​ បំផុត​នោះ​គឺ​ប្រទេស​អ៊ី​រ៉​ង់​ ដោយសារ​តែ​ ប្រទេស​នេះ​មិន​មាន​ប្រភព​ចំណូល​ផ្សេង​ ណាមួយ​ក្រៅពី​ការ​នាំ​ចេញ​ថាមពល​ ប្រេង​ ។​

​ប្រវត្ដិសាស្ដ្រ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​ កិច្ច​មិន​ត្រឹមតែ​កើត​មាន​នា​សម័យកាល​ នេះ​ឡើយ​ ទណ្ឌកម្មសេដ្ឋកិច្ច​បាន​កើត​ មាន​តាំងពី​ឆ្នាំ​៤៣២​ មុន​គ្រិស្ដសករាជ​ ពេល​នោះ​អ្នកនយោបាយ​ប្រទេស​ក្រិ​ច​ និង​មេទ័ព​Pericles​ បាន​អនុវត្ដ​ច្បាប់​មួយ​ ដែល​មានឈ្មោះ​ថា​ Megarian​ ដើម្បី​ ប្រឆាំង​ទៅ​នឹង​ករណី​ចាប់ខ្លួន​ស្ដ្រី​Apasian៣​នាក់​ ។​

​ក្នុង​សម័យកាល​ទំនើប​កម្ម​របស់​អា​មេ​ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​សម្រាប់​ បំពេញ​គោលនយោបាយ​ដែល​អា​មេ​រិ​ក​ ចង់បាន​ ។​ នៅ​ក្នុង​សង្គ្រាមត្រជាក់​អា​មេ​ រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​បង្ក​ ឱ្យ​មាន​អ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​ភាព​ជិត​ ស្និទ្ធ​ជាមួយ​អា​មេ​រិ​ក​ក្នុង​នោះ​មាន​តំបន់​ អា​មេ​រិ​កឡា​ទី​ន​ ។​ អតីត​សហភាព​សូ​វៀត​ ក៏​ធ្លាប់​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់​ ប្រទេស​ចិន​ អា​បាល់​នៀ​ យូ​ហ្គោ​ស្លា​វី​ ។​ ការ​ដាក់​ទណ្ឌកម្ម​ភាគច្រើន​ធ្វើ​ឡើង​ដល់​ ប្រទេស​ធំ​ ប្រទេស​មហាអំណាច​ប្រឆាំង​ ទៅ​នឹង​ប្រទេស​តូចតាច​ដែល​មិន​ព្រម​ ស្ដាប់បង្គាប់​ខ្លួន​ ។​

​ភាគច្រើន​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ គឺ​ជាង​ការ​សងសឹក​ទៅ​លើ​ប្រទេស​ដែល​ រារាំង​ផលប្រយោជន៍​ធ្វើ​ឱ្យ​បាន​បង់​ផល​ ប្រយោជន៍​ដល់​ប្រទេស​មហាអំណាច​ ។​ អា​មេ​រិ​ក​ជា​ប្រទេស​អនុវត្ដ​ការ​ដាក់​ទណ្ឌ​ កម្ម​ទៅ​លើ​ប្រទេស​ដទៃ​ច្រើន​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក​។​ អា​មេ​រិ​ក​មាន​២៤​ កម្មវិធី​ហាមប្រាម​ដឹក​ជញ្ជូន​បាន​អនុវត្ដ​ ទៅ​លើ​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​ ប្រទេស​កូ​ឌឺ​វ័​រ​ បេឡា​រូស​ ស៊ី​រី​ …​ ។​ ចាប់​ តាំងពី​អំឡុង​ឆ្នាំ​១៩៩០​ ច្បាប់​ដាក់​ទណ្ឌ​ កម្ម​ដឹក​ជញ្ជូន​ក្លាយជា​ប្រធានបទ​សំខាន់​ មួយ​ដែល​ប្រទេស​ជា​ច្រើន​មិន​ចង់​ជួប​ ប្រទះ​នោះ​ឡើយ​ ដោយសារ​វា​ប៉ះពាល់​ ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ ។​ អា​មេ​រិ​ក​ធ្លាប់​ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ដឹក​ជញ្ជូន​ទៅ​ លើ​វិស័យ​ពាណិជ្ជកម្ម​អ៊ី​រ៉ា​ក់​ និង​គុយ​បា​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​មិន​អាច​ ងើបឈរ​ឡើង​វិញ​បាន​ ។​

​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ ទៅ​លើ​ប្រទេស​គុយ​បា​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ១៩៦០​ដោយពេល​នោះ​អា​មេ​រិ​ក​បញ្ចប់​ ការ​នាំ​ចូល​ស្ករ​ពី​អា​គុយ​បា​ដែល​ជា​ផលិត​ ផល​សំខាន់​បំផុត​របស់​ប្រទេស​នេះ​ក្នុង​ ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ។​ ការ​ដាក់​ ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​គុយ​បា​មាន​រយៈ​ ពេល​យូរ​បំផុត​បើ​ប្រៀបធៀប​នានា​ដែល​ អា​មេ​រិ​ក​បា​មន​អនុវត្ដ​ទៅ​លើ​ប្រទេស​​ជិតខាង​ ។​

​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ ប៊ី​ល​ ក្លី​ន​តុ​ន​ ឡើង​កាន់​អំណាច​ដឹកនាំ​អា​មេ​រិ​ក​ លោក​បាន​អនុវត្ដ​គោលនយោបាយ​ទណ្ឌ​ កម្ម​សេដ្ឋកិច្ច​ឈ្លាសវៃ​បំផុត​ដោយ​លោក​ ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ឬ​ស្ថាប័ន​ឯក​ រាជ្យ​មិន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ ទាំងមូល​នោះ​ឡើយ​ ។​ ចំណែក​ច្បាប់​ដាក់​ ទណ្ឌកម្ម​ដឹក​ជញ្ជូន​ក្រោម​របប​ប្រ​ធានា​ ធិ​បតី​ ប៊ូ​ស​ សំដៅ​ទៅ​លើ​ទណ្ឌកម្ម​ចរាចរណ៍​ ហិរញ្ញវត្ថុ​ដោយ​លោក​ប្រើប្រាស់​ឥទ្ធិពល​ នៃ​ប្រាក់​ដុល្លារ​សម្រាប់​បិទទ្វារ​ធនាគារ​ ជា​ច្រើន​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ ប្រទេស​មិន​ស្ដាប់បង្គាប់​អា​មេ​រិ​ក​ ។​

​ចំណែក​អង្គការសហប្រជាជាតិ​ក៏​បាន​ អនុម័ត​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ ខាងជើង​ដោយ​ប្រទេស​នេះ​នៅ​តែ​បន្ដ​កម្ម​ វិធី​បរមាណូ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។​

​បណ្ដា​អង្គការ​ មន្ដ្រីជាន់ខ្ពស់​កូរ៉េ​ខាង​ ជើង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​បរ​ម៉ា​ណូ​ មិន​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យទៅ​កាន់​ បរទេស​នោះ​ឡើយ​។​ អ​.​ស​.​ប​.​ បាន​ហាម​ ប្រាម​នាំ​ចូល​រាល់​ទំនិញ​ផលិតផល​ពី​កូរ៉េ​ ខាងជើង​ពិសេស​គឺ​សព្វាវុធ​ ។​

​បើ​ទោះបី​អង្គការសហប្រជាជាតិ​បាន​ អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​នៅ​ឆ្នាំ​២០០៦​ ប៉ុន្ដែ​ប្រសិទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ មិនសូវ​ខ្ពស់​ឡើយ​ដោយសារ​តែ​កូរ៉េ​ខាង​ ជើងមាន​ចិន​ជា​ខ្នងបង្អែក​ ។​ រាល់​ផលិត​ ផល​នានា​របស់​កូរ៉េ​ខាងជើង​បាន​នាំ​ទៅ​ កាន់​ប្រទេស​ចិន​ដល់​ទៅ​៩០​ភាគរយ​ ។​ ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ក៏​បាន​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ ថ្មី​ដល់​កូរ៉េ​ខាងជើង​ដោយ​បាន​ចូលរួម​វាយ​ ប្រហារ​តាម​បណ្ដាញ​ទៅ​លើ​ក្រុមហ៊ុន​ ផលិត​ខ្សែភាពយន្ដ​មួយ​របស់​អា​មេ​រិ​ក​ ។​

​ការ​ដាក់​ទណ្ឌកម្ម​ដែល​មានការ​ចូល​ រួម​សហគមន៍​អន្ដរជាតិ​ប្រាកដជា​មាន​ ប្រសិទ្ធភាព​សម្រាប់​ទៅ​លើ​ប្រទេស​១​ ។​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អំឡុង​ ឆ្នាំ​១៩៨០​ ការ​ប្រកាន់ពូជសាសន៍​ត្រូវ​បាន​ បញ្ចប់​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​ ។​

​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ របស់​លោក​ខាងលិច​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​រង​ ការ​ខាតបង់​យ៉ាង​ធំធេង​ប៉ុន្ដែ​បែរជា​ជួយ​ ដល់​ប្រទេស​ក្រីក្រ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ មាន​ភាព​ប្រសើរ​ទៅ​វិញ​ ដោយសារ​តែ​ តម្លៃ​ប្រេង​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ ។​

​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នា​ពេល​ បច្ចុប្បន្ន​ត្រូវ​បាន​ប្រទេស​មហាអំណាច​ នៅ​លើ​ពិភពលោក​ប្រើប្រាស់​ដើម្បី​ សម្រេច​គោលដៅ​នយោបាយ​សេដ្ឋកិច្ច​ របស់​ខ្លួន​ ៕
wn20130908a1a-870x489

Loading...

Leave a Reply

Your email address will not be published. Required fields are marked *